បើចង់ដើរលេងម្នាក់ឯងគួរអនុវត្តន៍តាមវិធី៥យ៉ាងនេះ ដឹងតែសុវត្ថិភាពហ្មង!
- 2018-06-04 07:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ដើរលេងម្នាក់ឯងគួរអនុវត្តន៍តាមវិធី៥យ៉ាងនេះ ដឹងតែសុវត្ថិភាពហ្មង!
ចន្លោះមិនឃើញ
នៅពេលអ្នកធ្វើដំណើរកម្សាន្តទៅកាន់កន្លែងដែលអ្នកមិនធ្លាប់បានទៅដល់ ហើយធ្វើដំណើរតែម្នាក់ឯងទៀតនោះ ជាពិសេសនារីៗគួរតែសិក្សាស្វែងយល់ពីកន្លែងដែលអ្នកនឹងត្រៀមទៅឱ្យបានច្បាស់លាស់ និងដឹងពីតិចនិកខ្លះៗពីការដើរកម្សាន្តលក្ខណៈម្នាក់ឯង (Solo Trip) ដើម្បីជឿជាក់ថានឹងមានសុវត្ថិភាព។
ដូចនេះស្រីៗបើចង់ដើរលេងម្នាក់ឯងគួរអនុវត្តន៍តាមវិធី៥យ៉ាងនេះ៖
១. គួរតែមាន Google Map នៅក្នុងទូរស័ព្ទដៃ
អ្នកពិតជាត្រូវការGoogle Map ណាស់ព្រោះថាវាអាចនឹងជួយអ្នកស្វែងរកទីកន្លែងដែលអ្នកចង់ទៅ ដែលមិនអាចធ្វើឱ្យអ្នកវង្វេងជាពិសេសគឺកន្លែងស្នាក់នៅ ។
២.ប្រយ័ត្នរបស់ដែលមានតម្លៃ (កាបូប និងទូរស័ព្ទ)
មិនថានៅទីកន្លែងណាតែងតែមានមនុស្សមិនល្អ ដូចជាចោរឆក់ជាដើម ដូចនេះអ្នកគួរតែមានការប្រុងប្រយ័ត្នទៅលើកាបូប ទូរស័ព្ទ ជាពិសេសនៅដែលអ្នកដកទូរស័ព្ទមកថតរូប ។
៣. ថតចម្លងឯកសារសំខាន់ៗទុក
ឯកសារសំខាន់មានដូចជា លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬក៏សំបុត្រយន្តហោះ ដែលអ្នកគួរតែថតចម្លងទុកជៀសវាងការបាត់ ឬក៏ប្រើក្នុងករណីចាំបាច់ណាមួយដោយអ្នកគ្រាន់តែអោយរបស់ដែលថតចម្លង។
៤. រកកន្លែងដែលនឹងត្រូវស្នាក់នៅឱ្យហើយ
សម្រាប់នារីប្រាកដណាស់ជាមានការពិបាកក្នុងការស្វែងរកកន្លែងដែលស្នាក់ តែជាជម្រើសល្អអ្នកគួរជ្រើសរើសយកការស្នាក់នៅជា Hostel ។ អ្នកអាចជ្រើសរើសប្រភេទ Dorm សម្រាប់នារី ឬក៏ស្នាក់នៅរួម។
៥. វេចខ្ចប់សម្ភារៈដែលល្មមសម្រាប់ខ្លួនឯង
អ្នកត្រូវកំណត់ឱ្យឥវ៉ាន់ដែលអ្នកត្រូវយកទៅឱ្យបានច្បាស់លាស់ ហើយគួរតែយករបស់ណាដែលចាំបាច់ ប្រសិនបើអ្នកដាក់របស់ទៅច្រើនវានឹងធ្វើឱ្យអ្នកពិបាកក្នុងជញ្ជូនវាទៅមក៕
ប្រភព៖ YouTube ប្រែសម្រួល៖ chanvutha yin