របស់ធម្មជាតិ១០ប្រភេទមាននៅក្នុងផ្ទះបាយ ជួយព្យាបាលមុខមុនបានមិនគួរឲ្យជឿ
- 2018-06-05 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ធម្មជាតិ១០ប្រភេទមាននៅក្នុងផ្ទះបាយ ជួយព្យាបាលមុខមុនបានមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
អ្នកអាចមានមុខរលោងបានដោយមិនចាំបាច់ចំណាយលុយទិញផលិតផលថ្លៃៗមកប្រើបានដោយអ្នកអាចរកវាបាននៅផ្ទះរបស់អ្នក។
១. ប្រេងស្លឹកតែ
ប្រេងរបស់ស្លឹកតែគឺសកម្មក្នុងការការពារស្បែករបស់អ្នកនិងជួយអ្នកកម្ចាត់នឹងបាក់តេរីដែលបណ្ដាលឲ្យកើតមុន។
២. ទឹកខ្មេះផ្លែប៉ោម
គ្រាន់តែលាយ៣ភាគនៃទឹកខ្មេះជាមួយ៤ភាគនៃទឹកអ្នកអាចយកវាមកធ្វើជាទឹកជូតមុខដែលយើងតែងហៅថា Toner។
៣. ទឹកក្រូចឆ្មារ
ជាតិអាស៊ីតដែលមាននៅក្នុងក្រូចឆ្មារអាចជួយទប់ជាតិខ្លាញ់និងរក្សាតុល្យភាព PH នៃស្បែករបស់អ្នកបាន។
៤. ទឹកឃ្មុំ
ប្រើទឹកឃ្មុំធ្វើជាម៉ាស២ដងក្នុងមួយសប្ដាហ៍នោះអ្នកនឹងជៀសផុតពីបញ្ហាមុខមុនជាក់ជាមិនខាន។
៥. ម្សៅសូដា
លាយម្សៅសូដាមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកនោះវានឹងជួយអ្នកក្នុងការជម្រុះកោសិកាស្បែកចាស់ៗរបស់អ្នកបានដោយលាបលើស្បែកមុខហើយទុកចោលរហូតទាល់តែស្ងួតទើបលាងមុខចេញជាមួយទឹក។
៦. ប៉េងប៉ោះ
ប៉េងប៉ោះមានជាតិអាស៊ីតម្យ៉ាងដែរអាចជួយឲ្យស្បែករបស់អ្នកស្រស់ថ្លានិងជួយបន្តឹងស្បែករបស់អ្នកបានទៀតផង។
៧. បន្ទាលកន្ទុយក្រពើ
ផលិតផលថែរក្សាស្បែកផ្សេងៗមួយណាក៏ធ្វើមានគ្រឿងផ្សំដែលចេញពីបន្ទាលកន្ទុយក្រពើដែរ។ វាជាជួយឲ្យស្បែករបស់អ្នកជៀសពីការកើតមុនបានល្អបំផុត។
៨. ល្ហុង
លក្ខណៈសម្បត្តិរបស់ល្ហុងមិនត្រឹមតែកម្ចាត់មុននោះទេប៉ុន្ដែក៏ជាអ្នកជួយបំបាត់ស្នាមដ៏ជំនាញផងដែរ។
៩. រមៀត
រមៀតគឺជាអ្នកប្រឆាំងជាមួយនឹងបាក់តេរីដ៏ល្អបំផុតដែលយើងអាចយកមកប្រើជាមួយការថែរក្សាសម្រស់របស់យើងបានដែរ។
១០. ត្រសក់
ជិតត្រសក់ស្ដើងៗហើយយកមកត្រដុសនៅលើស្បែកមុខរបស់អ្នកហើយទុកចោលរយៈពេល៣០នាទី។ វាជួយកម្ចាត់មុននិងស្នាមជាំយ៉ាងមានប្រសិទ្ធភាព។
ប្រភព៖ pinterest ប្រែសម្រួល៖ Sey