៤​ចំណុច​សំខាន់ៗ​​បណ្ដាល​ឲ្យ​អ្នក​មិន​អាច​រក​សង្សារ​បាន​​មួយ​នឹង​គេ

  • 2018-06-05 02:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​កំពុង​សួរ​ខ្លួន​ឯង​ថា​ពេល​ណា​ដល់​គូរ​មែន​ទេ?​ សំណួរ​នេះ​មិន​ចម្លែក​ទេ។​ អ្នក​ក៏​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​នៅ​ក្នុង​លោក​នេះ​ដែល​ឧស្សាហ៍​សួរ​សំណួរ​នេះ​ទៅ​កាន់​ខ្លួន​ឯង​ដែរ។ មាន​ហេតុ​ផល​មួយ​ចំនួន​ធំ​ដែល​​កើត​ចេញ​ពី​ខ្លួន​អ្នក​ហើយ​ធ្វើ​ឱ្យ​អ្នក​រក​គូរ​មិន​ទាន់​បាន​យ៉ាង​ដូច​នេះ។​

​​1. អ្នក​នៅ​តែ​គិត​ពី​សង្សារ​ចាស់​: អ្នក​ព្យាយាម​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​និង​មិន​ខ្វល់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​​តែ​ពេល​នៅ​ស្ងាត់​ម្នាក់​ឯង​, អ្វី​ដែល​វិល​វល់​នៅ​ក្នុង​ការ​គិត​របស់​អ្នក​គឺ​អតីតកាល​រវាង​អ្នក​និង​គេ។ ខណៈ​នោះ​អ្នក​និង​ឃើញ​តែ​ភាព​ល្អឥតខ្ចោះ​របស់​គេ​ដែល​ធ្លាប់​មាន​ចំពោះ​អ្នក​ប៉ុណ្ណោះ​។​ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​អ្នក​មើល​មិន​ឃើញ​មនុស្ស​ល្អ​​ខំ​លួច​ស្រឡាញ់​អ្នក​។

2. អ្នក​ចំណាយ​ពេល​វេលា​ច្រើន​នៅ​ក្នុង​បន្ទប់​គេង: ការនឿយហត់​, អាកាស​ធាតុ​អួអាប់, កម្មវិធី​ទូរទស្សន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​, Video Game, ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ចង់​ចេញ​ទៅ​ក្រៅ​ធ្វើ​អ្វី​ដែល​ថ្មី​។​ ត្រូវ​ចាំ​ថា​​ព្រះអង្គម្ចាស់​ឬ​ម្ចាស់​ក្សត្រិយ៍​ដែល​អ្នក​​កំពុង​រង់​ចាំ​នឹង​មិន​មក​រក​អ្នក​ដោយ​ឯង​ៗ​ទេ។

​​ 3. ខ្ជិល​រៀបចំ​ខ្លួន​ឱ្យ​បាន​ស្អាត​បាត​: ​ការ​រៀប​ចំ​ខ្លួន​ឱ្យ​មើល​ទៅ​មាន​របៀប​​រៀបរយ​ល្អ​នោះ​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ។​ នេះ​មិន​មែន​សំដៅ​ទៅ​លើ​ការ​តែង​ខ្លួន​នោះ​ទេ​គឺ​មាន​ន័យ​ថា​ការ​ស្លៀក​ពាក់​និង​អនាម័យ​ផ្ទាល់​ខ្លួន​​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ទាក់​ទង​នឹង​ភាព​ទាក់​ទាញ​ដែរ។​ ​​

4. តាម​គ្រួសារ​ពេក​: នៅ​ពេល​​ពេល​វេលា​មក​ដល់​អ្នក​រក​បាន​មនុស្ស​ដែល​អ្នក​គិត​ថា​ខ្លួន​កំពុង​លង់​ស្រឡាញ់​គេ។​ ពេល​នោះ​ម៉ាក់​របស់​អ្នក​សួរ​អ្នក​អំពី​ទម្លាប់​​និង​អត្តចរិត​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។​ ហើយ​ប៉ា​របស់​អ្នក​ក៏​មក​សួរ​អ្នក​អំពី​អាជីព​របស់​គេ។ បន្ទាប់​មក​លោក​ទាំង​ពី​យក​ទៅ​ពិភាក្សា​គ្នា​។ ស្រាប់​តែ​លទ្ធផល​ចេញ​មក​ថា​មនុស្ស​ដែល​កូន​ស្រឡាញ់​នោះ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​កូន​ទេ។ ខណៈ​ពេល​ដែល​អ្នក​លង់​ស្រឡាញ់​មនុស្ស​ម្នាក់​ដោយ​សារ​ចំណុច​សំខាន់​​ណា​មួយ​, ក្រុម​គ្រួសារ​របស់​អ្នក​បែរ​ជា​មើល​ឃើញ​ចំណុច​អវិជ្ជមាន​ទៅ​វិញ។ ​​


ប្រភព៖ Brightside ប្រែ​សម្រួល៖ Sin Sovannleakhena