សៀវភៅ៥ប្រភេទជួយដល់ការគិតនិងផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែប្រសើរ
- 2018-06-06 03:12:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវភៅ៥ប្រភេទជួយដល់ការគិតនិងផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែប្រសើរ
ចន្លោះមិនឃើញ
ការអានអាចឱ្យបន្ថយនូវភាពអផ្សុកបានច្រើន ហើយក៏ជួយបង្កើនចំណេះដឹងនិងការចង់ចាំយើងឱ្យបានល្អទៀតផង។ ការអានសៀវភៅក៏អាចផ្លាស់ប្ដូរការគិតក៏ដូចជាការជំរុញស្មារតីឱ្យមានភាពវិជ្ជមានសម្រាប់ខ្លួនឯងផងដែរ។ ចុះបើអ្នកយកពេលវេលាទំនេររបស់អ្នក មកអាចទទួលប្រយោជន៍ពីការអានដោយមិនលះបង់? សៀវភៅ៥ប្រភេទខាងក្រោមនេះ អាចនឹងជួយការគិតរបស់អ្នកឱ្យបានល្អប្រសើរ។
១.Thirteen Things Mentally Strong People Don’t Do
សៀវភៅនេះគឺនិពន្ធដោយ Amy Morinដែលនៅក្នុងគាត់ចង់ចែករំលែកពីការយកឈ្នះភាពទន់ខ្សោយ ការលំបាក ការទទួលស្គាល់ភាពបរាជ័យ ដែលអាចឱ្យធ្វើឱ្យអ្នកអាចចាកចេញទៅកាន់ភាពជោគជ័យបំផុត។អ្នកមិនអាចគេចផុតពីសំណាងអាក្រក់នៅក្នុងជីវិតនេះបានទេប៉ុន្តែអ្នកអាចផ្លាស់ប្តូររបៀបដែលអ្នកនឹងតបទៅវាវិញ។
២.How to Stop Worrying and Start Living
អារម្មណ៍តានតឹង ព្រួយបារម្ភគ្រប់ពេល ធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាអ្នកមិនអាចបញ្ឈប់ការព្រួយបារម្ភអំពីអ្វីមួយបាន? មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយតើអ្នកបានដោះស្រាយបញ្ហាដូចគ្នាដែរឬទេ? សម្រាប់សៀវភៅនេះអ្នកនិពន្ធ Dale Carnegie សរសេរឡើងជារូបមន្តដោះស្រាយបញ្ហាមិនចេះចប់របស់អ្នកមានការគិតច្រើន។
៣. How Will You Measure Your Life?
និពន្ធដោយ Clayton M. Christensen, James Allworth និង Karen Dillon
តើអ្នកគិតថាអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តនៅកន្លែងធ្វើការ? ប្រហែលជាប្រាក់ខែតិចតួច ប៉ុន្តែជាការងារដែលល្អ ឬក៏ប្រហែលជាការកោតសរសើរបន្ថែមទៀតពីមិត្តរួមការងាររបស់អ្នក។ ខណៈពេលដែលជោគជ័យនៃអាជីពការបំពេញបានល្អប៉ុន្តែអ្នកមិនពេលយកចិត្តទុកដាក់ចំពោះគ្រួសារនិងមិត្តភ័ក្ដិរបស់អ្នក។តើវាអាចធ្វើឱ្យមានតុល្យភាពត្រឹមត្រូវនៅក្នុងជីវិតដែរឬទេ?
៤. Finding Your Element
តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងមានអ្វីខ្លះដែលអាចបង្ហាញទៅកាន់ពិភពលោក ឬក៏គ្រាន់តែការរស់នៅទៅតាមធម្មជាតិ? មនុស្សគ្រប់គ្នាមានចំណង់ចំណូលចិត្ត ប្រសិនបើអ្នកមិនដឹងថាអ្វីដែលអ្នកមានគឺមានន័យថាអ្នកមិនទាន់រកឃើញវានៅឡើយទេ។ សៀវភៅនេះនឹងបង្ហាញពីរបៀបនៃការស្វែងរកពីទេពកោសល្យ ចំណង់ចំណូលចិត្ត និងការផ្លាស់ប្ដូរជីវិតរបស់អ្នក។
Finding Your Element by Ken Robinson
៥. Emotional Intelligence
Emotional Intelligence និពន្ធដោយ Daniel Goleman ពន្យល់ពីរបៀបដែលអ្នកអាចជៀសវាងពីការអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកគ្រប់គ្រងទៅការសម្រេចចិត្ត ជៀសជាងការប្រើចំណេះដឹង។
ប្រភព៖ blinkist.com ប្រែសម្រួល៖ chanvutha yin