បើ​មាន​បញ្ហា​៩​យ៉ាង​នេះ​ ឲ្យ​តែ​មាន​ថ្នាំ​អាស្ពីរីន​គឺ​ដឹង​តែ​អូខេ​ហ្មង!

  • 2018-06-08 06:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ដឹង​ថា​ថ្នាំ​អា​ស្ពី​រីន(Aspirin) គ្រាន់​តែ​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​​ទេ​ថា​ថ្នាំ​អា​ស្ពី​រីន​អា​ច​យក​មក​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​លេប​តែ​មួយ​មុខ​នោះ។

ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​៩​យ៉ាង​ផ្សេង​ទៀត​របស់​ថ្នាំ​​អាស្ពីរីន​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​មុន៖

​១. នៅ​ពេល​សត្វ​ល្អិត​តិច​ឬ​ខាំ

យើង​អាច​យក​ថ្នាំ​អាស្ពីរីន​មួយ​គ្រាប់​មក​លញ់​នៅ​ចំ​កន្លែង​ដែល​សត្វ​ល្អិត​តិច​ឬ​ខាំ​ដើម្បី​បំបាត់​ការ​រមាស់​ឬ​ក្រហាយ​។

២. ជួយ​បំបាត់​កន្ទួល​​ក្រហម​ឬ​មុន

មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​ដល់​វ័យ​ជំទង់​ការ​កើត​មុន​នៅ​លើ​មុខ​ឬ​ដង​ខ្លួន​វា​តែង​តែ​កើត​មាន​ឡើង​ ហើយ​វា​គឺ​គួរ​ឲ្យ​ធុញ​បំផុត។​ ប៉ុន្តែ​អ្នកដឹង​ទេ​ថ្នាំ​អាស្ពីរីន​អាច​ជួយ​កម្ចាត់​វា​បាន។​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ យក​ថ្នាំ​អាស្ពីរីន​១​​គ្រាប់​មក​កិន​វា​ឲ្យ​ម៉ត់​ហើយ​លាយ​ជា​មួយ​នឹង​ទឹក​រួច​លាប​នៅ​លើ​មុន​ក្រហមៗ​របស់​អ្នក​។​ ទុក​ចោល​មួយ​សន្ទុះ​សឹម​លាង​ជម្រះ​​ចេញ​ជាមួយ​នឹង​សាប៊ូ​។ អ្នក​នឹង​ឃើញ​លទ្ធ​ផល​បន្ទាប់​ពី​នោះ មុន​ក្រហម​នឹង​ក្រាប​បន្តិច​ម្ដង។​

៣. ជួយ​ជម្រុះ​កោ​សិកា​ស្បែក​ចាស់

ថ្នាំ​អាស្ពីរីន​មិន​ត្រឹម​តែ​ជួយ​បង្ក្រាប​មុន​ក្រហម​នោះ​ទេ​ វា​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ​និង​ជួយ​​ផ្តល់​សំណើម​ដល់​ស្បែក​​របស់​យើង​ទៀត​ផង។ អ្នក​គ្រាន់​តែ​ដាក់​ទឹក​​ក្នុង​កែវ​ចំណុះ​មួយ​ភាគ​បួន​រួច​កិន​អាស្ពីរីន៥​គ្រាប់​ដាក់​ចូល​ក្នុង​កែវ​នោះ​ រួច​ហើយ​លាយ​​ជាមួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ​។ យក​ល្បាយ​ដែល​លាយ​រួច​មក​លាប​លើ​ស្បែក ទុក​ចោល​១០​នាទី​រួច​លាង​ជម្រះ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។​ អ្នក​គូរ​តែ​ធ្វើ​វា​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ។

៤. វា​ជួយ​ព្យាបាល​ស្បែក​ក្រិន​ខ្លាំង

​កិន​អាស្ពីរីន​៥​គ្រាប់​ដដែល​ ហើយ​យក​មក​លាយ​ជាមួយ​ទឹក​ក្រូច​ច្របាច់​នឹង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ។​លាប​ល្បាយ​ដែល​លាយ​រួច​លើ​ស្បែក​ក្រិន​របស់​អ្នក រុំ​វា​នឹង​កន្សែង​ក្ដៅ​អ៊ុនៗ​រួច​យក​ប្លាស្ទិក​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត។ រង​ចាំ​មើល​លទ្ធផល អ្នក​នឹង​ភ្ញាក់​ផ្អើល។

៥.​ ជួ​យ​កម្ចាត់​អង្កែ

កិន​អាស្ពីរីន​២​គ្រាប់​ រួច​លាយ​វា​ជាមួយ​សាប៊ូ​កក់​សក់​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ស្បែក​ក្បាល​អស់​អង្កែ។

៦. ជួយ​លុប​បំបាត់​ស្នាម​ប្រ​ឡាក់​ឬ​ប្រ​តាក

អ្នក​គ្រាន់​តែ​កិន​អាស្ពីរីន​២​គ្រាប់​រួច​លាយ​វា​ជាមួយ​នឹង​ទឹក​កន្លះ​កែវ​ហើយ​ត្រាំ​អាវ​ដែល​មាន​ស្នាម​ប្រតាក​ពណ៌​ក្នុង​ទឹក​ដែល​លាយ​ហើយ​នោះ។ ទុក​ចោល​ប៉ុន្មាន​ម៉ោង​សឹម​បោក​អាវ​​។

​​​​៧. ជួយ​ថែរក្សា​សក់​ពណ៌

ថ្នាំ​អាស្ពី​រីន​ជួយ​ជា​ពិសេស​ចំពោះ​សក់​ដែល​ជិត​ខូច​ដោយ​សារ​ការ​​​លាប​ពណ៌​ដិតៗ​។​ ដើម្បី​​​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មាន​សុខភាព​ល្អ​ឡើង​វិញ​ អ្នក​គ្រាន់​តែ​លាយ​អាស្ពីរីន​ជាមួយ​នឹង​ទឹក​ក្ដៅ​១​កែវ​​រួច​យក​មក​លាប​លើ​សក់​របស់​អ្នក​ ទុក​ចោល​១០​ទៅ​១៥​នាទី​សឹម​លាង​ចេញ។

៨. ជួយ​សម្អាត​ខ្លាញ់​ដែល​នៅ​ជាប់​ខ្ទះ

កិន​ថ្នាំ​​អាស្ពីរីន​ប៉ុន្មាន​គ្រាប់​លាយ​ជា​មួយ​ទឹក​រួច​យក​មក​ជូត​ឬ​ខាត់​ខ្ទះ។ អ្នក​នឹង​បាន​ឃើញ​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ។

៩. អាច​ធ្វើ​ជា​ជី​ដល់​ដំណាំ

ដាក់​ល្បាយ​ថ្នាំ​អាស្ពីរីន​ដែល​បាន​លាយ​ជាមួយ​នឹង​ទឹក​​ចូល​ក្នុង​ផើង​ផ្កា​ដើម្បី​ឲ្យ​ផ្កា​លូត​លាស់​និង​រស់​បាន​យូរ។​​​​​

​​​​​ ​​​​​


ប្រភព៖ ourhealthistherealwealth ប្រែ​សម្រួល៖ Som Samdaneath