អ្នកគេងយប់ៗលែងបារម្ភពីរឿងភ្នែកផេនដាទៀតហើយ(Panda eyes)
- 2018-06-18 02:57:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគេងយប់ៗលែងបារម្ភពីរឿងភ្នែកផេនដាទៀតហើយ(Panda eyes)
ចន្លោះមិនឃើញ
រង្វង់ភ្នែកខ្មៅធ្វើឲ្យអ្នកមើលទៅហត់នឿយ ឬក៏ដូចជាមនុស្សដែលឈឺអ៊ីចឹង។ វាធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អជាមួយនឹងវាប្រសិនបើភ្នែករបស់អ្នកខ្មៅខ្លាំង។ រង្វង់ភ្នែកខ្មៅអាចបង្ហាញថាអ្នកមានសុខភាពមិនល្អ ដោយសារតែអ្នកគេងមិនគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យជីវជាតិនិងជាតិសំណើមនៅក្នុងខ្លួនរបស់អ្នកធ្លាក់ចុះប៉ុន្តែអ្នកកុំបារម្ភទៀតអី។ សប្បាយដើរមានវិធីងាយៗដែលអាចជួយអ្នកបាន៖
១. យកក្រណាត់ដែលត្រជាក់មកដាក់នៅលើភ្នែកព្រោះភាពត្រជាក់នឹងជួយធ្វើឲ្យសរសៃឈាមរបស់អ្នកកាត់បន្ថយការហើមនិងខ្មៅបាន។ ជ្រលក់កូនកន្សែងទៅក្នុងទឹកត្រជាក់ឬក៏យកខ្នងស្លាបព្រាដែលកកមកដាក់នៅលើភ្នែករបស់អ្នករយៈពេល ១៥នាទី។
២. ប្រើត្រសក់យកមកបិទនៅលើភ្នែកព្រោះត្រសក់អាចជួយបំបាត់ស្នាមនឹងភាពខ្មៅនៅលើស្បែករបស់អ្នកបាន។ អ្នកអាចទុកត្រសក់នៅក្នុងទូរទឹកកកឲ្យត្រជាក់ ហើយកាត់វាជាបន្ទះស្ដើងយកមកបិទនៅលើភ្នែករបស់អ្នកហើយទុកចោលរយៈពេល ១០ទៅ១៥នាទី។
៣. ប្រើជីអង្កាមមកបិទនៅលើភ្នែកដោយកិនជីអង្កាមរួចទុកក្នុងក្រឡមួយឡែកសិន។ ច្របាច់យកទឹកក្រូចឆ្មារពាក់កណ្ដាលនៃផ្លែហើយលាយជាមួយនឹងជីដែលយើងបានកិន។ ហើយយកល្បាយនោះមកលាបនៅក្រោមភ្នែកទុកចោលប្រហែល១៥នាទីទើបលាងជាមួយទឹកត្រជាក់ចេញ។ អនុត្តរវិធីនេះ២ដងជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។
៤. ប្រើកញ្ចប់តែមកបិទនៅលើភ្នែកព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងដែលអាចជួយបង្កើនអុកស៊ីតកម្មនៅក្នុងរាងកាយរបស់យើងដែលអាចទប់ស្កាតមិនឲ្យភ្នែកខ្មៅបាន។ ចាក់ទឹកក្ដៅទៅក្នុងកែវហើយត្រាំកញ្ចប់តែនោះរយៈពេល៥នាទី។ បន្ទាប់មកយកកញ្ចប់តែនោះទៅក្លាសេនៅក្នុងទូរទឹកកក។ នៅពេលដែលកញ្ចប់តែនោះត្រជាក់ហើយយកវាមកដាក់លើភ្នែកទុកចោល១៥នាទីរួចលាងចេញជាមួយទឹកត្រជាក់។
ប្រភព៖ YouTube ប្រែសម្រួល៖ Sey