ប្រសិនបើអ្នកធ្លាប់កោររោមអាថ៌កំបាំងរបស់អ្នក អ្នកគួរតែអានអត្ថបទនេះ
- 2018-06-12 06:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសិនបើអ្នកធ្លាប់កោររោមអាថ៌កំបាំងរបស់អ្នក អ្នកគួរតែអានអត្ថបទនេះ
ចន្លោះមិនឃើញ
សម្រាប់ស្រ្តីដែលធ្លាប់ឬឧស្សាហ៍កោររោមនៅលើប្រដាប់ភេទ តើអ្នកមានដែលដឹងទេថាវាមានផលប៉ះពាល់យ៉ាងណានោះ? ដូច្នេះហើយយើងណែនាំមិត្តនារីទាំងអស់គួរជៀសវាងការកោររោមប្រដាប់ភេទរបស់អ្នក។ អ្នកវិទ្យាសាស្ត្រម្នាក់បានចេញផ្សាយលទ្ធផលនៃការពិសោធន៍របស់នាងនៅក្នុង សម្ភពនិងរោគស្រ្តីមួយនៅអាមេរិច (American Diary of Obstetrics and Gynecology) លោកស្រី Andrea De Maria បាននិយាយថាស្រ្តីមួយចំនួនមិនបានដឹងពីគ្រោះថ្នាក់នៃការកោររោមប្រដាប់ភេទនោះទេ។ ស្បែកនៅបរិវេណប្រដាប់ភេទស្ត្រីគឺស្ដើងនិងទន់ ដូច្នេះហើយបន្ទាប់ពីកោររោមរួច ភាគច្រើនពួកគាត់មានការឈឺផ្សារៗ។ យើងអាចនិយាយបានថានៅបរិវេណនោះវាជាកន្លែងបន្តុំនៃបាក់តេរី ដូច្នេះហើយវាជាហានិភ័យចំពោះស្រ្តីដែលកោររោមប្រដាប់ភេទ វាងាយនឹងឆ្លងរោគ។ អ្នកជំនាញផ្នែករោគស្រ្តីបាននិយាយថារោមនៅលើប្រដាប់ភេទជួយទប់ស្កាត់ការឆ្លងរោគពេលរូមភេទ។
ប្រភព៖ paulfit ប្រែសម្រួល៖ Som Samdaneath