ចំណុចសំខាន់ៗ៤យ៉ាងមិនគួរធ្វើសម្រាប់អ្នកមានស្បែកមុខប្រេង
- 2018-06-14 02:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់ៗ៤យ៉ាងមិនគួរធ្វើសម្រាប់អ្នកមានស្បែកមុខប្រេង
ចន្លោះមិនឃើញ
១. ការប្រើ Cream លាងមុខ
ជំនួសដោយ Facial Cream Cleanser (សាប៊ូដុះមុខជាប្រភេទ Cream) អ្នកគួរតែប្រើហ្វូមលាងមុខវិញព្រោះប្រភេទសាប៊ូដុះមុខនេះអាចលាងសម្អាតចូលទៅដល់រន្ធញើស និងកម្ចាត់ជាតិប្រេងដោយមិនធ្វើឲ្យស្បែកស្ងួត។
២. ការប្រើទឹកក្ដៅ
ការប្រើទឹកក្ដៅមកលាងមុខអាចធ្វើឲ្យមុខរបស់អ្នកកាន់តែស្ងួតដែលជាមូលហេតុធ្វើឲ្យវាបង្កើតជាតិប្រេងច្រើនជាងមុនដូចគ្នាហើយក៏ជាហេតុដែលធ្វើឲ្យរន្ធញើសកាន់តែបើកធំ។ ដូច្នេះជំនួសដោយការប្រើទឹកក្ដៅអ្នកគួរតែប្រើទឹកត្រជាក់ធម្មតាមកលុបមុខវិញព្រោះវាក៏ជួយផ្ចិតរន្ធញើសរបស់យើងបានល្អដែរ។
៣. កុំលាងសម្អាតមុខច្រើនដងពេក
ការលាងសម្អាតមុខច្រើនដងពេកគឺមិនល្អចំពោះស្បែកមុខនោះឡើយ។ វាអាចធ្វើឲ្យមុខអ្នកស្ងួតដែលជាហេតុធ្វើឲ្យស្បែករបស់អ្នកបង្កើតជាតិខ្លាញ់បន្ថែម។ អ្នកគួរតែសម្អាតមុខរបស់អ្នក២ដងក្នុងមួយថ្ងៃបានហើយគឺពេលព្រឹកនិងមុនពេលចូលគេង។
៤. ការដុះស្ក្រាប់រាល់ថ្ងៃ
ការដុះស្រ្កាប់ពិតជាល្អណាស់សម្រាប់អ្នកព្រោះវាជួយជម្រុះកោសិកាស្បែកចាស់បានប៉ុន្ដែការដុះស្រ្កាប់ជារៀងរាល់ថ្ងៃអាចធ្វើឲ្យស្បែកមុខរបស់អ្នកកាន់តែស្ដើងនិងអាចឡើងរោលក្រហមបានទៀតផង។ អ្នកគួរដុះស្ក្រាប់២ទៅ៣ដងក្នុងមួយសប្ដាហ៍បានហើយ៕
ប្រភព៖ pinterest ប្រែសម្រួល៖ Sey