កោះជ្វាស្រដៀង កម្ពុជា ធានាថាស្អាតនិងទាក់ទាញខ្លាំង
- 2018-06-15 03:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះជ្វាស្រដៀង កម្ពុជា ធានាថាស្អាតនិងទាក់ទាញខ្លាំង
ចន្លោះមិនឃើញ
កោះជ្វាជាដែនកោះមួយនៃប្រទេសឥណ្ឌូនេស៊ីដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសអង់គ្លេស។ កោះនេះធ្លាប់ជាតំបន់មួយដែលទទួលឥទ្ធិពលពីសាសនាហិណ្ឌូ និង សាសនាព្រះពុទ្ធដូចទៅនឹងអាណាចក្រខ្មែរដែរ។
កោះនេះក៏ធ្លាប់ជារដ្ឋអ៊ីស្លាមនិយមក្នុងសម័យកាលរាជវង្សស៊ូតង់ និង ធ្លាប់ស្ថិតក្រោមអាណានិគមហូឡង់ប្រមាណជិត២០០ឆ្នាំ ដែលធ្វើឲ្យរចនាសម្ព័ន្ធជាពិសេស សំណង់អគារបែបហូឡង់ជាច្រើនបន្សល់ទុកក្នុងទីក្រុង។
យ៉ុយ៉ាកាតា ជាទីក្រុងស្ថិតក្នុងតំបន់ពិសេសមួយលើកោះជ្វា ក៏ជាទីក្រុងដែលរាជវង្សស៊ូតង់នៃឥណ្ឌូនេស៊ីគង់នៅ។ ទីក្រុងទាំងមូលស្ថិតនៅក្រោមការកំណត់ឲ្យរក្សាជាលក្ខណៈប្រពៃណី និង វប្បធម៌ ដែលខុសពីទីក្រុងដ៏ទៃ មានតែវិថីមួយប៉ុណ្ណោះដែលត្រូវបានកំណត់ជាកន្លែងពាណិជ្ជកម្ម ដែលមានអគារខ្ពស់។ ប្រជាជននៅទីនោះរស់នៅក្នុងជីវភាពសាមញ្ញ មានផ្សារ សាលារៀន សួនកំសាន្ត ហើយប្រជាជនភាគច្រើនធ្វើដំណើរដោយម៉ូតូ ក៏មានស៊ីក្លូដូចប្រទេសកម្ពុជាដែរគ្រាន់តែរចនាពណ៌ចម្រុះប្លែកភ្នែក៕
ប្រភព៖ Something by Evan ប្រែសម្រួល៖ Samedy