វិធី​ងាយៗធ្វើ​ឲ្យ​ក្លៀក​សម៉ដ្ឋរលោង​ដូចតារាកូរ៉េ

  • 2018-06-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែទាំ​ក្លៀក​គឺ​ពិត​ជា​សំខាន់​ណាស់​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។ ជាទូទៅ​អ្នក​រាល់​គ្នា​តែង​តែ​ម៉ាស្សា​មុខ​រឺ​ដង​ខ្លួន​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​តែង​តែ​ភ្លេច​ផ្នែក​សំខាន់​មួយ​នោះ​គឺ​ក្លៀក។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​របស់​ធ្យូង​និង​វិធី​ផ្សំ​ធ្វើ​ម៉ាស​សម្រាប់​ក្លៀក​របស់​អ្នក៖

អត្ថប្រយោជន៍៖

១. ការ​ប្រើ​ប្រាស់​ធ្យូង​គឺ​ជួយ​កម្ចាត់​ជាតិ​ពុល​ឬ​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ប្រដាប់​លុញ​ក្លៀក​របស់​អ្នក

២. ធ្យូង​គឺ​ជា​ភ្នាក់ងារ​ដ៏​ល្អ​មួយ​ដែល​អាច​ចូល​ទៅ​សម្អាត​នៅ​ក្នុង​រន្ធ​ញើស​របស់​អ្នក​បាន​យ៉ាង​ល្អ

៣. នៅ​ពេល​ដែល​អ្នក​យក​ធ្យូង​ទៅ​លាយ​ជាមួយ​នឹង​គ្រឿង​ផ្សំ​ផ្សេង​ទៀត​សម្រាប់​ថែ​រក្សា​សម្រស់​ដូច​ជា​ទឹក​ឃ្មុំ​នោះ​វា​អាច​ក្លាយ​ទៅ​ជា​ម៉ាស​ដ៏​ល្អ​មួយ​សម្រាប់​ស្បែក​របស់​អ្នក

៤. ទឹក​ឃ្មុំ​មាន​ជាតិ​ម៉្យាង​ដែល​អាច​ជួយ​ខាត​ស្បែក​របស់​អ្នក​ឲ្យ​ស​និង​ភ្លឺ​រលោង​បាន

៥. បើ​អ្នក​ប្រើ​ប្រាស់​ម៉ាស​នេះ​ជា​ប្រចាំ​នោះ​វា​អាច​ជួយ​បំបាត់​ក្លិន, ធ្វើ​ឲ្យ​ស្បែក​ក្លៀក​របស់​អ្នក​រលោង​និង​ភ្លឺ​ស។

វិធី​ធ្វើ៖

១. លាយ​ម្ស៉ៅ​ធ្យូង(​២​ស្លាប​ព្រា​កាហ្វេ​)ជាមួយ​នឹង​ទឹក​ឃ្មុំ(២​ស្លាប​ព្រា​កាហ្វេ)​ហើយ​កូរ​វា​ឲ្យ​សប់។

២. កូរ​វា​រហូត​ទាល់​តែ​ល្បាយ​នោះ​ខាប់។

៣. លាង​ផ្នែក​ក្លៀក​របស់​អ្នក​ឲ្យ​ស្អាត​ហើយ​ជូត​ឲ្យ​ស្ងួត​បន្ទាប់​មក​លាប​ម៉ាស​នោះ​ពី​លើ។

៤. ទុក​វា​ចោល​ប្រហែល​១៥​នាទី​ទើប​លាង​ចេញ​ជាមួយ​នឹង​ទឹក។ ប្រសិន​បើ​អ្នក​ចង់​ឃើញ​ប្រសិទ្ធភាព​នោះ​អ្នក​គួរ​ធ្វើ​បែប​នេះ​៣​ដង​ក្នុង​មួយ​សប្ដាហ៍។


ប្រភព៖ airplus ប្រែ​សម្រួល៖ Sey