មានតែមួយដបនេះដាក់តាមខ្លួនលែងបារម្ភពីរឿងឡើងគីឡូទៀតហើយ!
- 2018-06-21 00:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែមួយដបនេះដាក់តាមខ្លួនលែងបារម្ភពីរឿងឡើងគីឡូទៀតហើយ!
ចន្លោះមិនឃើញ
ការថែរក្សារាងឱ្យបានស្រស់ស្អាតជាអ្វីដែលមនុស្សស្រីទូទៅមានការព្រួយបារម្ភច្រើន ជាពិសេសនោះគឺការឡើងទម្ងន់ និងការតមអាហារ។
តែប្រសិនបើយើងមានតែទឹកមួយដបនេះដាក់តាមខ្លួនហើយផឹកវាជារៀងរាល់ថ្ងៃនោះ យើងនឹងអាចសម្រកក្បាលពោះ និងជំនួយដល់សុខភាពទៀតផង នោះគឺទឹក Detox ។
ទឹក Detox គឺជាទឹកដែលដាក់ផ្លែឈើត្រាំ ហើយយើងទទួលទានដូចទឹកធម្មតា ។ វាមិនខុសពីទឹកធម្មតាដែលអ្នកញ៉ាំរាល់ថ្ងៃ ប៉ុន្តែសារធាតុបំប៉នរបស់ផ្លែឈើ នឹងបញ្ចេញជាតិមកក្នុងទឹកនេះ ដែលអាចបន្ថែមជីវជាតិដល់រាងកាយបានល្អ និងសម្រួលប្រព័ន្ធធ្វើការក្នុងរាងកាយបានទៀតផង។ ដោយគ្រាន់តែមាន ផ្លែក្រូចក្រហម១ផ្លែ និងខ្ញី ១មើម ហាន់ជាចំណិតតូចល្មមដាក់ទៅក្នុងទឹក រួចទុកក្នុងទូរទឹកកក រយៈពេលពី ២ ម៉ោងទៅ៤ម៉ោង រួចអ្នកអាចយកផឹកជាការស្រេច។
ផ្លែក្រូចក្រហម៖
មានជាតិវីតាមីនC ខ្ពស់ និងវីតាមីនB1 ដែលជួយកាត់បន្ថយភាពតាងតឹង
មានជាតិFiber ខ្ពស់
ជួយបង្កើតប្រព័ន្ធការពារ
ខ្ញី៖
ជួយបន្សាបជាតិពុលបានខ្ពស់
ជួយពង្រឹងប្រព័ន្ធរំលាយអាហារក្នុងរាងកាយ
និងជួយរំលាយកាឡូរីបន្ថែមក្នុងរាងកាយ
ណាគេខ្លះចង់ស្រកទម្ងន់តែខ្ជិលហាត់ប្រាណ ហើយមិនចង់ប្រើថ្នាំសម្រក។ តោះតាមដាន Tips ខ្លីៗរបស់យើងទាំងអស់គ្នាបាន៕
ប្រភព៖ facebook ប្រែសម្រួល៖ chanvutha yin