តំបន់ភ្នំ៤កន្លែងនៅប្រទេសឥណ្ឌាធានាថាស្អាតខ្លាំង
- 2018-06-20 06:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ភ្នំ៤កន្លែងនៅប្រទេសឥណ្ឌាធានាថាស្អាតខ្លាំង
ចន្លោះមិនឃើញ
ប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានភូមិសាស្ត្រស្អាតច្រើនជាងគេបំផុតនៅលើពិភពលោកគឺប្រទេសឥណ្ឌាដែលជាប្រទេសមួយមានអាកាសធាតុចំនួន៦ជាមួយនឹងទេសភាពពីភ្នំទឹកកកហិម៉ាឡៃទៅតំបន់ព្រៃភ្នំ។ ខាងក្រោមនេះគឺជាតំបន់ដែលអ្នកទេសចរភាគច្រើនបានណែនាំថាជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាតជាងគេនៅប្រទេសឥណ្ឌា៖
Shillong, Meghalaya
អ្នកអាចដើរនៅលើស្ពានដែលប្រជាជនឥណ្ឌាបានយកឫសឈើមកធ្វើជាស្ពានមានរយៈពេលជាង១០០ឆ្នាំទៅហើយ។
Panchgani, Maharashtra
បរិយាកាសធម្មជាតិដែលរុំព័ទ្ធដោយទេសភាពពណ៌បៃតងជុំវិញតំបន់ភ្នំ Panchgani។ អ្នកអាចឃើញស្មៅវែងៗជាច្រើនជាមួយនឹងព្រៃដែលសម្បូរទៅដោយផ្កាប្លែកៗនិងពពកក្រាសៗនៅតាមជ្រលងភ្នំ។
Yercaud, Tamil Nadu
អ្នកអាចធ្វើដំណើរឆ្លងកាត់ព្រៃបៃតងនៅ Ghats ភាគខាងកើតនិងរីករាយជាមួយទិដ្ឋភាពដ៏វិសេសវិសាលនៅទីនោះ។
Gangtok, Sikkim
Sikkim គឺជាផ្នែកមួយនៃភ្នំហិម៉ាឡៃដែលជាភ្នំមួយខ្ពស់ជាងគេនៅប្រទេសឥណ្ឌា។ អ្នកអាចឃើញគំនរថ្មរដែលត្រូវបានគរលើគ្នាដើម្បីធ្វើការបួងសួង។
ប្រភព៖ Booking.com ប្រែសម្រួល៖ Sey