រឿង "កញ្ចក់ឃុំវិញ្ញាណ" មានប៉ុន្មានឈុតដែលស្រដៀងនឹងរឿងខ្មោចបរទេសផ្សេងទៀត
- 2018-06-22 02:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "កញ្ចក់ឃុំវិញ្ញាណ" មានប៉ុន្មានឈុតដែលស្រដៀងនឹងរឿងខ្មោចបរទេសផ្សេងទៀត
ចន្លោះមិនឃើញ
រឿងកញ្ចក់ឃុំវិញ្ញាណដែលទើបនឹងចាក់បញ្ចាំងនាពេលថ្មីៗនេះនៅគ្រប់រោងភាពយន្តទាំងអស់បានទាក់ទាញអ្នកទស្សនាជាច្រើនហើយក៏មានគេនិយាយតៗគ្នាពីរឿងខ្មោចមួយនេះដែរ។ សម្រាប់អ្នកដែលទស្សនារឿងនេះហើយមានចាប់អារម្មណ៍ទេថារឿងកញ្ចក់ឃុំវិញ្ញាណនេះមានបញ្ចូលការលាយលំទៅដោយខ្មោចពីក្នុងរឿងតាមបណ្ដាប្រទេសផ្សេងៗដូចជា ខ្មោចអាមេរិកកាំង ខ្មោចរឿងថៃ និងខ្មោចរឿងជប៉ុន។ នៅត្រង់ឈុតមួយនោះ មានក្មេងស្រីម្នាក់ចេញពីបន្ទប់គេងនាង ហើយក៏បានឃើញខ្មោចមនុស្សស្រីស្លៀកពាក់បុរាណឈររាំដែលដូចទៅនឹង ខ្មោចត្រឡោកបែក របស់ប្រទេសថៃ។
ឯឈុតមួយផ្សេងទៀតគឺ ត្រង់កន្លែងបងស្រីធំរបស់ក្មេងៗត្រូវខ្មោចចូលហើយនាងកាច់ដៃកាច់ខ្លួន ក្រញង់ដៃ ក្រញង់ជើងដូចទៅនឹងរឿង The last exorcist របស់អាមេរិក។
ត្រង់ឈុតមួយទៀតនោះ គឺជាឈុតពិសេសជាងគេក្នុងរឿងគឺឈុតខ្មោចវារចេញពីកញ្ចក់ដែលដូចទៅនឹងខ្មោចក្នុងរឿង Sadako របស់ប្រទេសជប៉ុន។
គួរបញ្ជាក់ផងដែរថារឿងកញ្ចក់ឃុំវិញ្ញាណគឺជារឿងរបស់ប្រទេសឥណ្ឌូណេស៊ីដែលចេញនៅក្នុងឆ្នាំ២០១៨នេះ។ នេះមិនមែនបញ្ជាក់ថាជាការចំលងឡើយ តែវាជាការច្បិចយកគំនិតឆ្នៃប្រឌិតរបស់អ្នកដទៃដើម្បីបង្កើតជារបស់ខ្លួនឯង។ ទោះជាយ៉ាងណាក្ដីរឿងខ្មោចនេះទទួលបានការពេញនិយមយ៉ាងខ្លាំងគិតមកត្រឹមថ្ងៃនេះមានអ្នកចូលទស្សនាជាង៣ម៉ឺននាក់ហើយ។ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៥មិថុនាឆ្នាំ២០១៨នេះតទៅ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា!
អត្ថបទ៖ Som Samdaneath