ក្រូចថ្លុងកោះទ្រង់ រសជាតិផ្អែមឆ្ងាញ់ អ្នកទេសចរណ៍មិនរំលង
- 2018-06-24 04:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រូចថ្លុងកោះទ្រង់ រសជាតិផ្អែមឆ្ងាញ់ អ្នកទេសចរណ៍មិនរំលង
ចន្លោះមិនឃើញ
ជាទឹកដីដែលសម្បូរជាវជាតិ និងជាតំបន់ទេសចរណ៍ធម្មជាតិផងនោះ ធ្វើឱ្យអ្នកទេសចរណ៍ជាច្រើនមិនរំលងនឹងទៅកម្សាន្តនៅក្នុងខេត្តក្រចេះនេះឡើយ ជាពិសេសគឺកោះទ្រង់។
កោះទ្រង់គឺស្ថិតនៅទល់មុខនឹងទីក្រុងក្រចេះ ។ ទឹកដីនៅទីនោះបានផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកភូមិ ជាពិសេសគឺដំណាំផ្លែឈើហូបផ្លែ ជាពិសេសគឺផ្លែក្រូចថ្លុង ដែលស្ទើរគ្រប់ផ្ទះនៅលើកកោះទ្រង់មានដាំ ខណៈដែលតម្លៃលក់ចេញ ១ផ្លែ ៧០០០រៀល ខែវស្សា និងតម្លៃ១ផ្លែ ១០០០០រៀល នៅខែប្រាំង (រដូវប្រាំង ឆ្ងាញ់ជាងរដូវវស្សា)។
ក្រូចថ្លុងធម្មជាតិ ដែលភ្ញៀវទេសចរណ៍ភាគច្រើន តែងនិយាយថា វាមានរសជាតិផ្អែមឆ្ងាញ់ជាងគេ ប្រចាំខេត្ត៕
ប្រភព៖ Sabay News ប្រែសម្រួល៖ chanvutha yin