វិធី៥យ៉ាងធ្វើឲ្យថ្ងៃដើរលេងរបស់អ្នកក្នុងរដូវភ្លៀងកាន់តែសប្បាយ

  • 2018-06-28 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលភ្លៀងធ្លាក់ច្រើននៅក្នុងថ្ងៃដែលអ្នកត្រូវចេញដំណើរទៅដើរលេងនោះ​ អ្នកមិនគួរបង្អាក់ការដើរលេងរបស់អ្នកទេ។​ អ្នកគួរតែប្ដូរផែនការដើរលេងរបស់អ្នកមកកន្លែងមួយចំនួនដូចខាងក្រោម៖

១. ទៅទស្សនានៅសារមន្ទីរ

មិនថាអ្នកទៅដើរលេងនៅក្នុងស្រុកឬក៏នៅក្រៅស្រុកក្ដី អ្នកអាចសាកល្បងទៅសារមន្ទីរដើម្បីស្វែងយល់បន្ថែមពីវប្បធម៌ក៏ដូចជាប្រវត្តិសាស្រ្ត។ ចូរកំុបណ្ដោយឲ្យថ្ងៃដើរលេងរបស់អ្នកក្លាយទៅជាអាសាបង់ដោយសារមេឃភ្លៀងអី។​ ប្រសិនបើអ្នកទៅដើរលេងនៅបរទេសអ្នកក៏អាចចូលរួមការតាំងពិព័រណ៍ដូចជា​ Gallery Art ជាដើម។

២. ទៅហាងកាហ្វេដែលស្អាតៗ

ប្រសិនបើមេឃកំពុងតែភ្លៀង អ្នកក៏អាចទៅហាងកាហ្វេណាដែលប្លែកៗហើយស្អាតបានដែរ។​ អ្នកអាចអង្គុយអានសៀវភៅ​ហើយនិងញំុាកាហ្វេក្ដៅៗអមជាមួយទេសភាពភ្លៀងធ្លាក់នៅក្បែរបង្អួចយ៉ាងរ៉ូមែនទិក។

៣​. ទៅដើរផ្សារ

វិធីមួយទៀតដែលអ្នកអាចធ្វើឲ្យខ្លួនអ្នកកាន់តែសប្បាយដោយមិនចាំបាច់បារម្ភណ៍ពីមេឃកំពុងភ្លៀងនោះ​គឺអ្នកអាចទៅដើរផ្សារនៅតាមផ្សារទំនើបធំៗដោយមិនចាំបាច់ចំណាយថវិការទិញរបស់អ្វីនោះទេ។

៤. ទៅកន្លែងស្ប៉ា

នៅពេលអាកាសធាតុកំពុងតែត្រជាក់ជាមួយនឹងមេឃដែលកំពុងភ្លៀង អ្នកអាចចំណាយពេលនៅកន្លែងស្ប៉ាបាន ដោយសារនៅទីនោះអ្នកអាចស្ទីមខ្លួនរបស់អ្នកឲ្យកាន់តែកក់ក្ដៅឬក៏ម៉ាស្ស៉ាដងខ្លួនរបស់អ្នកដើម្បីឲ្យមានអារម្មណ៍កាន់តែស្រស់ថ្លា។

៥. ទៅកន្លែងដែលមានលក់អាហារច្រើន

ប្រសិនបើអ្នកទៅដើរលេងនៅបរទេស​ឬក៏ក្នុងស្រុកក្ដី អ្នកអាចសាកល្បងស្វែងរកតំបន់ដែលមានលក់អាហារច្រើនដូចច្នេះអ្នកមិនចាំបាច់បារម្ភណ៍ពីការដើររករបស់ញំុានៅពេលកំពុងភ្លៀងនោះទេ។​​


ប្រភព៖ travelettes ប្រែ​សម្រួល៖ Sey