៥កន្លែង​ទាក់ទាញ​ខ្លាំងនៅ​ ហុងកុង បើបានទៅដឹងតែប្លែកហ្មង

  • 2018-07-03 23:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ហុងកុង​គឺ​ជា​ទីក្រុងមួយ​ដែល​មាន​ភ្លើង​ពណ៌​ស្រស់​ស្អាត​នៅ​ពេល​យប់​ប៉ុន្តែ​ក៏​មាន​កន្លែង​ស្អាតៗ​និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ ក៏​ដូច​ជា​ហាង​អាហារ​ធំ​ៗ​និង​អាហារ​តាម​ផ្លូវ​ជាច្រើន​ផង​ដែរ។

៥. ឆ្នេរ Repulse Bay

នៅ​ឆ្នេរ​ Repulse Bay អ្នក​អាច​ទៅ​រំហែ​កាយ ទៅ​មើល​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​ឬ​ក៏​ព្រះអាទិត្យ​លិច​នា​ពេល​រសៀល។ ឆ្នេរ​នេះ​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​នៃ​ភ្នំ Taiping នៃ​ទី​ក្រុង​ហុងកុង។

៤. Temple Street Night Market

Temple Street Night Market គឺ​ជា​ផ្សារ​រាត្រី​ដ៏​ល្បី​មួយ​ដែល​មាន​លក់​សំលៀកបំពាក់ វត្ថុ​អនុស្សាវរីយ៍ ថ្លើម​ថ្ម វត្ថុ​បុរាណ ហើយ​អ្នក​ក៏​អាច​ស្លៀក​សម្លៀកបំពាក់​បុរាណ​តាម​បែប​ជនជាតិ​ចិន​ទៀត​ផង។

៣. Hong Kong Tramways

Tramways គឺ​ជា​រថភ្លើង​សាធារណៈ​របស់​ទីក្រុងហុងកុង​ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជាង​គេ។ បើ​បាន​ទៅ​ដល់​ទីនោះ​ហើយ​កុំ​ភ្លេច​សាក​ល្បង​ជិះ​រថភ្លើង​នេះ​ណា!

២. Ocean Park

ទីនេះ​គឺ​ជា​កន្លែង​ដែល​មាន​ទាំង​សួន​កម្សាន្ត កន្លែង​មើល​ត្រី​បាទ​សមុទ្រ និង​សួន​សត្វ​ដែល​អាច​ឲ្យ​អ្នក​មើល​សត្វ​ផេនដា​ជាដើម។

១. Disney Land

កន្លែង​កម្សាន្ត​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដូច​បាន​ចូល​ទៅ​ក្នុង​ពិភព​ព្រេង​និទាន​របស់​ Walt Disney អ៉ីចឹង។

សូម​ទស្សនាវីដេអូខាងក្រោម៖


អត្ថបទ៖ Sey