ទៅដល់ តៃវ៉ាន់ បើមិនបានញ៉ាំអាហារទាំង៦មុខនេះដឹងតែស្ដាយក្រោយហ្មង!
- 2018-07-09 23:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដល់ តៃវ៉ាន់ បើមិនបានញ៉ាំអាហារទាំង៦មុខនេះដឹងតែស្ដាយក្រោយហ្មង!
ចន្លោះមិនឃើញ
អ្នកណាក៏ដឹងដែរថានៅតៃវ៉ាន់មិនត្រឹមតែមានកន្លែងដើរលេងស្អាតៗនោះទេប៉ុន្តែក៏សម្បូររបស់ញ៉ាំឆ្ងាញ់ៗដែរ។ បើសិនជាអ្នកមានពេលតែ២ទៅ៣ថ្ងៃនៅតៃវ៉ាន់នោះ កុំភ្លេចទៅសាកម្ហូបខាងក្រោមនេះណា៖
១. Grandma Lai's Taro Balls
បង្អែមនេះគឺជាបង្អែមដែលល្បីជាងគេនៅតៃវ៉ាន់ដែលមានទីតាំងនៅផ្លូវ Jishan Old Street។ ត្រាវស្រស់ៗត្រូវបានយកមកធ្វើជាចំហុយជាមួយនឹងដំឡូងហើយខ្ចប់ជាមួយម្សៅនំដែលស្វិតឆ្ងាញ់ជក់មាត់ជារៀងរាល់ថ្ងៃ។ បង្អែមត្រាវនេះមានច្រើនរសជាតិដូចជា រសជាតិដើម រសជាតិតែបៃតង និងរសជាតិល្ងដែលមានពណ៌ចម្រុះថែមទាំងមានរសជាតិឆ្ងាញ់។
អាសយដ្ឋាន៖ No.143 Jishan Street, Jiufen, Ruifang Dist, Xinbei 224, Taiwan
២. A-Zhu Peanut Ice Cream Roll
ការ៉េមនេះមានដើមកំណើតនៅតំបន់ Yilan ដែលមានលក្ខណៈពិសេសដោយការ៉េមរសជាតិត្រាវ២ដុំខ្ចប់ជាមួយនឹងស្ករសណ្ដែកដី។
អាសយដ្ឋាន៖ Jishan Street, Ruifang District, Xinbei 22450, Taiwan
៣. Giant Takoyaki Balls
Takoyaki Balls ភាគច្រើនមានទំហំតូចល្មមប៉ុននឹងមាត់ដែលងាយស្រួលដល់អ្នកញ៉ាំប៉ុន្ដែនៅតៃវ៉ាន់បានឆ្នៃវាឲ្យទៅជាទំហំមួយថ្មីទៀត។ Giant Takoyaki Balls មានទំហំធំប៉ុនកណ្ដាប់ដៃជាមួយនឹងស្នូលគ្រប់ប្រភេទដូចជា មឹក បង្គា ផ្កាខាត់ណា ពោត ដំឡូង គ្រំ និងស្នូលផ្សេងៗទៀតជាច្រើន។ អ្នកអាចរក Giant Takoyaki Balls បាននៅតាមផ្សាររាត្រី។
អាសយដ្ឋាន៖ No. 1156, Yucheng Road, Gushan District, Kaohsiung City, Taiwan 804
៤. 50 Lan Milk Tea
50 Lan គឺជាហាងតែគុជដែលល្បីជាងគេនៅតៃវ៉ាន់ដែលនឹងឃើញគ្រប់ទីកន្លែង។ ហាងនោះលក់តែគុជដែលមានរសជាតិឆ្ងាញ់ ហើយក៏បានបង្កើតរសជាតិថ្មីៗជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ពីតែដែលមានរសជាតិផ្លែឈើ ទៅ ជាគ្រីមឡាតេ។ ប្រសិនបើអ្នកមិនដឹងថាគួរជ្រើសរើសរសជាតិណានោះ អ្នកអាចសាករសជាតិប្រចាំហាងទាំង៥នេះបាន៖
**Original Milk Tea
**Hazelnut Milk Tea
**Black Tea Macchiato
**Mango Baozhong
**Matcha Milk Tea
អាសយដ្ឋាន៖ No.20, Wenchang Rd., Shilin Dist., Taipei, Taiwan
៥. Grandma's Iron Egg
Iron Egg មានដើមកំណើតនៅភាគអាគ្នេយ៍នៃតំបន់ Danshui ហើយក៏បានក្លាយទៅជាអាហារសម្រន់មួយដែលល្បីដែលអ្នកអាចងាយស្រួលរកនៅតាមដងផ្លូវ។ Iron Egg ដែលល្បីនិងឆ្ងាញ់ជាងគេនោះគឺមាននៅហាង Grandma's Iron Egg មានទីតាំងនៅផ្លូវ Zhongzheng។ Iron Egg នេះមានរសជាតិខុសៗគ្នាដូចជា រសជាតិខ្ទឹម រសជាតិហិរ រសជាតិទឹកស៊ីអីុវ និង រសជាតិដើម។
អាសយដ្ឋាន៖ No. 135-1, Zhongzheng Rd, Taiwan 251
៦. Ah Zong Rice Noodle
ភាគច្រើននៅទីនោះលក់ដាច់ណែនៗហាងជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់ញ៉ាំនៅទីនោះ អ្នកត្រូវតម្រង់ជួរចាំ។ ដោយសារនៅទីនោះ មិនមានតុនិងកៅអីនោះទេដូច្នេះអ្នកនឹងឃើញភ្ញៀវភាគច្រើនកាន់ចានម្នាក់មួយហើយឈរញ៉ាំតែម្ដង។
អាសយដ្ឋាន៖ No. 8-1, Emei Street, Wanhua District, Taipei City, Taiwan 108
ប្រភព៖ klook ប្រែសម្រួល៖ Sey