ស្រស់​ស្រាយ! "ទំនប់​ម្លេច" រមណីយដ្ឋាន​ធម្មជាតិ​ពិតៗ ទេសភាព​ស្រស់​បំព្រង​ដូច​រូប​គំនូរ

  • 2018-07-12 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​ម្លេច ជា​​ឈ្មោះ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង ដែល​​​មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​ និង តាកែវ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំ​គិរី ខេត្ត កំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​បទ​​ស្ដាំ​ចូល​​ប្រវែង​ប្រហែល​ ៦​គីឡូម៉ែត្រ។

នៅ​ដើម​ផ្លូវ​មាន​អតីត​សកលវិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា "ភូមិន្ទ​តាកែវ​កំពត" ប៉ុន្តែ​​សាកល​វិទ្យាល័យ​​មួយ​នេះ នៅសល់​តែ​​​​ស្លាក​ឈ្មោះ​តែ​ប៉ុណ្ណោះ។ គ្រាន់​ជិះ​ចូល​ភ្លាម​នៅ​សង​ខាង​ផ្លូវ​យើង​នឹង​​​ឃើញ​មាន ចម្ការ​ដំណាំ​ជា​ច្រើន​កន្លែង​ ភ្នំ​នៅ​ជិត​ៗ​គ្នា​នោះ​គឺ​ ភ្នំ​នារាយណ៍ និង ភ្នំ​មេអំបៅ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​​មែន​ទែន។

ពេល​ចូល​ទៅ​ដល់​ទី​តាំង​រមណីយដ្ឋាន​ផ្ទាល់​តែ​ម្តង អារម្មណ៍​របស់​លោក​អ្នក​នឹង​កាន់​តែ​ស្រស់​ស្រាយ​ជាង​នៅ​តាម​ផ្លូវ​ទៅ​ទៀត​ ក្ដី​កង្វល់ ភាព​នឿយ​ហត់​ទាំង​ឡាយ​នឹង​រលាយ​បាត់​អស់​ជាមួយ​នឹង  សម្រស់​ជួរ​ភ្នំ​ខៀវ​ស្រងាត់ ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​លេង ខ្យល់​ជំនោរ​បក់​ត្រសៀក​ៗ ខ្ចុះ​តូច​ៗ​សម្រាប់​សម្រាក​លម្ហែ​ជា​ច្រើន​តូប ​នៅ​ជាប់​មាត់​ទឹក​ក៏​មាន ក្រោម​ម្លប់​ឈើ​ក៏​មាន ហើយ​នៅ​ក្នុង​ខ្ចុះ​ក៏​មាន​ អង្រឹង​សម្រាប់​អង្គុយ​លេង​ផង​ដែរ៕


អត្ថបទ៖ Samedy