អត់​ដឹងទៅលេងនៅណាចុងសប្តាហ៍? តោះសាកល្បងល្បែងកម្សាន្តទាំង៣នេះនៅភ្នំពេញមើល៍!

  • 2018-07-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​ឬ មាន​ពេល​ទំនេរ​ក្រៅ​ពី​មើល​កុន ផឹក​កាហ្វេ​ ដើរ​ផ្សារ តើ​មាន​អី​ធ្វើ​ទៀត​នៅ​ភ្នំពេញ? ឥលូវ​នេះ​សាក​មក​ផ្លាស់​ប្ដូរ​សកម្មភាព​ខ្លះៗ​ឲ្យ​ប្លែក​អារម្មណ៍​ម្តង​មើល៍​ជា​មួយ​ការ​កម្សាន្ត​ទាំង​នេះ៖ ​​​ ១. Escape Room Phnom Penh (Escape60) Escape60 គឺ​ជា​ការ​លេង​រត់​ភៀស​ខ្លួន​ក្នុង​ជីវិត​ពិត​របស់​យើង​ចេញ​ពី​បន្ទប់​សម្ងាត់​មួយ​ដោយ​ត្រូវ​ប្រើ​តម្រុយ​ដែល​គេ​ឲ្យ​មក​​ដោះ​ប្រស្នា​ ​និង​​ស្រាយ​ចម្ងល់​​អាថ៌កំបាំង​​រយៈ​ពេល​៦០​នាទី​តែ​ប៉ុណ្ណោះ​ដើម្បី​​គេច​ខ្លួន​ចេញ​មក​ក្រៅ​បាន។

Escape60 មាន​បេសកកម្ម​ពីរ​ដែល​អាច​ឲ្យ​យើង​ជ្រើស​រើស​បាន​គឺ Night City Prison និង The Shelter ទី​តាំង​នៅ ផ្លូវ​១៤៧ ទួល​ទំពូង ។

២. Go Kart Go Kart ជា​ការ​កម្សាន្ត​មួយ​ប្លែក​ដែល​អ្នក​គួរ​សាក​ល្បង។ ចុង​សប្ដាហ៍​ចង់​ប្លែក​អារម្មណ៍​គួរ​ទៅ​លេង​នៅ​ទី​នោះ​ទៅ !​

សូម​ចូល​ Link ខាង​ក្រោម​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម៖ ​ https://www.facebook.com/apkartracing/

៣. Laser Tag ​​​​​​Laser Tag គឺ​ជា​ការ​លេង​បាញ់​កាំ​ភ្លើង​ឡាស៊ែរ​ដែល​តម្រូវ​ឲ្យ​យើង​មាន​ភាព​សាមគ្គី​គ្នា​ក្នុង​ក្រុម​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត។ អាច​ទៅ​រក​លេង​បាន​នៅ​ Aeon Mall 1៕


អត្ថបទ៖ Som Samdaneath