កម្មវិធី «ក្រមាបង្ហាញម៉ូត »នឹងពញ្ញាក់អារម្មណ៍មហាជនខ្មែរឲ្យរំភើបរហូតនិយាយលែងចេញ
- 2018-07-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី «ក្រមាបង្ហាញម៉ូត »នឹងពញ្ញាក់អារម្មណ៍មហាជនខ្មែរឲ្យរំភើបរហូតនិយាយលែងចេញ
ចន្លោះមិនឃើញ
នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ! នៅវាលព្រះមេរុហ៍ នឹងមានកម្មវិធីអមមួយដែលដឹកនាំដោយឯកឧត្ដមសំហេង បូរ៉ា អគ្គ រដ្ឋលេខាធិការ និងជាអនុប្រធាននៃកម្មវិធី បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។
កម្មវិធីនេះគឺជាកម្មវិធី «ក្រមាបង្ហាញម៉ូត Krama Fashion Show» ដែលបង្កើតឡើងក្នុងគោលបំណងចង់បង្ហាញពីភាពច្នៃប្រឌិត ទេពកោសល្យ និងឆ្លុះបញ្ចាំងពីសមិទ្ធផលដែលអាចធ្វើឡើងពីក្រមារបស់កូនខ្មែរ ហើយក៏បង្កើតនូវការចងចាំនៃប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងផ្ដល់ឱកាសឲ្យកូនខ្មែរបានរួមគ្នាជាធ្លុងមួយផងដែរ ក្រោមប្រធានបទ «រួមគ្នាជឿថាខ្មែរធ្វើបាន»។
យោងតាមប្រសាសន៍របស់លោកសំហេង បូរ៉ា «…ឲ្យតែខ្មែររួមគ្នា គឺខ្មែរនឹងអាចធ្វើបានគ្រប់យ៉ាងបានទាំងអស់! ឲ្យតែយើងព្រមយល់ចិត្តគ្នាទៅវិញទៅមក ចេះជួយប៉ះប៉ូវគ្នាទៅលើគំនិតខុសឆ្គង ឬថ្លោះធ្លោយផ្សេងៗគឺយើងអាចធ្វើអ្វីក៏បានដែរ!»។ កម្មវិធីនេះបានសហការជាមួយកម្មវិធី Krama Idol ផងដែរ ហើយកម្មវិធីនេះនឹងចាប់ផ្ដើមនៅម៉ោង៦ល្ងាច ចូលរួមដោយសេរី! យើងសង្ឃឹមថាបងប្អូនខ្មែរគ្រប់រូបនឹងចូលរួមទស្សនាឲ្យបានច្រើនកុះករនិងគាំទ្រនូវស្នាដៃកូនខ្មែរយើងផងដែរ។
ប្រភព៖ facebook ប្រែសម្រួល៖ chanvutha yin