សាកមកញ៉ាំ ម្ហូបខ្មែរក្រៅផ្ទះម្ដងមើល៍ ! ប្លែកមាត់ហើយ បរិយាកាសល្អទៀត
- 2018-07-18 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកមកញ៉ាំ ម្ហូបខ្មែរក្រៅផ្ទះម្ដងមើល៍ ! ប្លែកមាត់ហើយ បរិយាកាសល្អទៀត
ចន្លោះមិនឃើញ
ត្បិតតែជាម្ហូបខ្មែរពិតមែន ហើយមេផ្ទះមួយចំនួនគឺសុទ្ធតែចេះធ្វើម្ហូបខ្មែរ ទោះបីជាពិតបាក ឬក៏ស្រួលនឹងចម្អិន ប៉ុន្តែក៏មានពេលខ្លះពួកគាត់ក៏ហត់នឿយនឹងការធ្វើម្ហូបញ៉ាំនៅផ្ទះម្តងម្កាលដែរ។ ហើយសម្រាប់ភោជនីយដ្ឋានម្ហូបខ្មែរ ទាំងនេះក៏ជាកន្លែង ជួបជុំបងប្អូនញ៉ាំអាហារ ដ៏រីករាយផងដែរ។ ដូច្នេះហើយអ្នកនិងគ្រួសារអ្នកអាចទៅរកញ៉ាំម្ហូបខ្មែរនៅហាងខ្មែរខាងក្រោមនេះ៖
១. ភោជនីយដ្ឋាន រំដេង
មានទីតាំងនៅផ្លូវ ១៧៤
២. ភោជនីយដ្ឋាន ខ្មែរសុរិន្ទ
មានទីតាំងនៅផ្លូវ៥៧ សង្កាត់បឹងកេងកង១
៣. ភោជនីយដ្ឋាន ម្លិះ
មានទីតាំងនៅផ្លូវព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ។
៤. ភោជនីយដ្ឋាន ផ្កាស្លា
មានទីតាំងនៅផ្លូវព្រះអង្គយុគន្ធរ
៥. ក្រយាអង្គ
មានទីតាំងនៅផ្លូវ ៦៣ (ព្រះត្រសក់ផ្អែម)
អត្ថបទ៖ Som Samdaneath