ចង់​គេច​ពី​ភាព​អ៊ូអរ​ដែរ​ទេ? មក​លម្ហែ​អារម្មណ៍​ជាមួយ​កន្លែង​បែប​ធម្មជាតិ​នេះ​ម្ដង​មើល៍!

  • 2018-07-19 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​គេច​ពី​បរិយាកាស​អ៊ូអរ​​នៃ​ទីក្រុង ភាព​នឿយ​ហត់​ពី​ការងារ​ ទៅ​សម្រាក​លំហែ​កាយ​នៅ​កន្លែង​​ដែល​មាន​ភាព​បរិសុទ្ធ បរិយាកាស​ធម្មជាតិ​​ជាមួយ​នឹង​ក្រុម​គ្រួសារ អាច​មក​​ទទួល​​យក​ភាព​បែប​នេះ​បាន​នៅ​​រមណីយដ្ឋាន​ធម្មជាតិ « Kampot River Residence»  ។ រមណីយដ្ឋាន​មួយ​នេះ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី ដង​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ។ 

ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា។ ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ និង​សម័យ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​គូ​ស្នេហ៍​ក៏​ បាន ។

កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

ឬក៏​អាច​រក​ព័ត៌មាន​បន្ថែម​បាន​នៅ​ Kampot River Residence


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin