ណាត់គ្នាដើរលេងដងណាក៏មិនបានសម្រេចមែនទេ? ចេះ៦ក្បាច់នេះដឹងតែជោគជ័យហ្មង!
- 2018-07-23 06:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់គ្នាដើរលេងដងណាក៏មិនបានសម្រេចមែនទេ? ចេះ៦ក្បាច់នេះដឹងតែជោគជ័យហ្មង!
ចន្លោះមិនឃើញ
ការដើរកម្សាន្តគឺជាវិធីបន្ធូរអារម្មណ៍តានតឹងពីកាលវិភាគដ៏ច្របូកច្របល់ប្រចាំថ្ងៃ ហើយក៏ផ្ដល់ឱកាសឲ្យអ្នកបានចំណាយពេលវេលាជាមួយ គ្រួសារ និង មិត្តភ័ក្ដិ ផងដែរ។ ការដើរកម្សាន្តមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ វាថែមទាំងបង្រៀនអ្នកអំពីវប្បធម៌ ប្រពៃណី និងបទពិសោធន៍ ផ្សេងៗថែមទៀតផង។ ក៏ប៉ុន្តែរឿងដែលសំខាន់បំផុតដែលអ្នកត្រូវធ្វើមុនពេលធ្វើដំណើរកម្សាន្តទៅកន្លែងណានោះគឺការ រៀបចំគម្រោង។
តើធ្វើយ៉ាងណាឲ្យដំណើរកម្សាន្តសម្រេចបានល្អប្រសើរ?
១. ការរៀបចំគោលដៅ ទីកន្លែងនឹងទៅកម្សាន្ត
ការសម្រេចជ្រើសរើសយកទីកន្លែងណាមួយដែលអ្នកនឹង ត្រូវទៅកម្សាន្ត ហើយ អ្នកយល់ដឹងច្បាស់ពីទីកន្លែងនោះ មិនថាអាកាសធាតុ ពិធីបុណ្យ និងពេលវេលា ណាធ្វើឲ្យការដើរកម្សាន្តអ្នកមានភាពរីករាយ។ «តើគោលដៅនោះស្ថិតនៅក្នុងថវិកាបច្ចុប្បន្នរបស់អ្នកឬទេ?»។
២.រៀបចំថវិកា
លុយគឺសំខាន់ខ្លាំងណាស់ដើម្បីសម្រេចគម្រោងការណាមួយ ហេតុនេះហើយដំបូងអ្នកត្រូវមើលលើកញ្ចប់ថវិកាដែលអ្នកមាន ថាតើអាចប្រើប្រាស់បាន ឬក៏ត្រូវសន្សំ រួចទើបរៀបគម្រោងទៅតាមនោះ។
៣. រកកន្លែងស្នាក់នៅ ( សណ្ឋាគារ ឬ Hostel )
កុំភ្លេចធ្វើការកក់សណ្ឋាគារនៅក្នុងទីកន្លែងដែលអ្នកបានជ្រើសរើសព្រោះនៅទីបញ្ចប់អ្នកអាចនឹងគ្មានកន្លែងដើម្បីស្នាក់នៅក៏ថាបាន។
៤.ធ្វើតារាងកន្លែងដែលអ្នកនឹងទៅដោយផ្អែកទៅលើពេលវេលានិងថវិការបស់អ្នក
សម្រាប់ចំណុចនេះអ្នកអាចធ្វើការពិគ្រោះគ្នាជាមួយនឹងអ្នកដែលគេធ្លាប់បានទៅកន្លែងនោះកាលពីមុន ឬក៏អ្នកអាចធ្វើការឆែក Googleក៏បាន។
៥.តើត្រូវធ្វើយ៉ាងណាដើម្បីរីករាយនឹងការដើរកម្សាន្តរបស់អ្នក
ត្រូវព្យាយាមធ្វើអ្វីដែលថ្មីដូចជា ការទិញវត្ថុសិល្បៈ ចូលរួមកម្មវិធីបុណ្យប្រពៃណី ដែលមានភាពផ្សងព្រេង ជាដើម។
៦.សាកល្បងភ្លក់អាហារថ្មីៗ
រីករាយជាមួយនឹងការញ៉ាំម្ហូបអាហារថ្មីៗប្រចាំតំបន់នៅកន្លែងផ្សេងៗពីអ្វីដែលអ្នកធ្លាប់ញ៉ាំ។ វាជាឱកាសល្អដែលអាចឱ្យបានស្គាល់គ្រប់រសជាតិ។
ជាចុងក្រោយ គឺការរីករាយនឹងពេលវេលាដែលអ្នកចំណាយជាមួយនឹងមិត្តភ័ក្ដិព្រមទាំងសមាជិកគ្រួសារ ហើយត្រូវព្យាយាមបង្កើតអនុស្សាវរីយ៍ឲ្យបានកាន់តែច្រើនតាមតែអាចទៅរួចនៅក្នុងដំណើរកម្សាន្តនោះ ព្រោះអនុស្សាវរីយ៍ខ្លះនឹងអាចឲ្យអ្នកនឹករលឹកទៅដល់ហើយមានអារម្មណ៍ថាមានក្ដីសុខ។
អត្ថបទ៖ chanvutha yin