អេម! ម្ហូប៨មុខនេះល្បីខ្លាំងនៅកូរ៉េ ក៏អាចរកញ៉ាំនៅខ្មែរបានដែរ
- 2018-07-23 06:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេម! ម្ហូប៨មុខនេះល្បីខ្លាំងនៅកូរ៉េ ក៏អាចរកញ៉ាំនៅខ្មែរបានដែរ
ចន្លោះមិនឃើញ
ប្រទេសកូរ៉េជាប្រទេសមួយដែល សម្បូរទៅដោយកន្លែងកម្សាន្ត ហាងទំនិញ ហើយក៏មានមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្ត ជាពិសេសនោះគឺទីក្រុងសេអ៊ូល។ ក្រៅពីទីកន្លែងកម្សាន្តជាច្រើនដែលពេញនិយមសម្រាប់អ្នកទេសចរណ៍ហើយនោះ អាហារតាមផ្លូវក៏ជារបស់ដែលទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ប៉ុន្តែអ្នកមិនចាំបាច់ទៅដល់ប្រទេសកូរ៉េក៏អ្នកអាចរកម្ហូបទាំងនេះបាននៅខ្មែរដែរ។
១. Bibimbap
Bibimbap មានន័យថាបាយច្របល់ដែលមានបាយ បន្លែ សាច់ ស៊ុត និងទឹកជ្រលក់ម្យ៉ាងរបស់ជនជាតិកូរ៉េលាយចូលគ្នា។
២. Kimchi
Kimchi គឺប្រៀបបានដូចនឹងស្ពៃជ្រក់ដែលខ្មែរយើងនិយមញ៉ាំអញ្ចឹង ប៉ុន្តែជនជាតិកូរ៉េយកស្ពៃបូកគោមកធ្វើជាមួយនឹងគ្រឿងផ្សំរបស់ពួកគេ។
៣. Tteokbokki
Tteokbokki គឺជាម្ហូបកូរ៉េដ៏ល្បីមួយដែលមាននំម្សៅអង្ករ ប្រហិតត្រី ពងទាស្ងោរ និងគ្រឿងផ្សំរបស់ជនជាតិកូរ៉េផ្សេងៗទៀត។
៤. Kimbap
Kimbap គឺជាម្ហូបកូរ៉េមួយប្រភេទទៀតដែលធ្វើពីបាយហើយរុំជាមួយនឹងបន្លែសាច់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកធ្វើ។
៥. Korean Fried Chicken
ជនជាតិកូរ៉េចូលចិត្តញ៉ាំមាន់បំពងជាមួយនឹងស្រាបៀឬក៏ស្រាកូរ៉េ Soju ជាអាហារសម្រន់របស់ពួកគេ។
៦. Bulgogi
Bulgogi គឺជាសាច់គោឬសាច់ជ្រូកដែលគេហាន់ជាចំណិតស្ដើងៗរួចយកទៅឆាឬក៏អាំងជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀត។
៧. Jeon
Jeon គឺសំដៅទៅលើនំចៀនជាមួយម្សៅស្ដើងៗដែលមានដូចជាបន្លែចៀន គីមឈីចៀន គ្រឿងសមុទ្រចៀនជាដើម។
៨. Japchae
Japchae ស្រដៀងនឹងឆាមីសួររបស់ខ្មែរយើងដែរ ប៉ុន្តែJapchaeមានរសជាតិផ្អែម។
អត្ថបទ៖ Sey