ដើម្បីបទពិសោធន៍ជីវិត! ទីក្រុងទាំង១៧អ្នកគួរទៅលេងយ៉ាងហោចណាស់ឲ្យបានម្ដងក្នុងជីវិត
- 2018-08-22 02:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីបទពិសោធន៍ជីវិត! ទីក្រុងទាំង១៧អ្នកគួរទៅលេងយ៉ាងហោចណាស់ឲ្យបានម្ដងក្នុងជីវិត
ចន្លោះមិនឃើញ
អ្នកណាខ្លះដែលប្រាថ្នាចង់ដើរលេងជុំវិញពិភពលោក? ទៅឲ្យបានតែ៣០កន្លែងនេះក៏ជីវិតអ្នកមានន័យដែរ។
១. Reykjavik, Iceland
បើមិនបានទៅមើល Northern lights នៅទីនោះគឺពិតជាគួរឲ្យស្ដាយណាស់ ប៉ុន្តែក៏កុំភ្លេចទៅមើលសត្វ Puffin។
២. Budapest, Hungary
ចំណាយពេលពេញមួយថ្ងៃទៅត្រាំទឹកក្ដៅ និងស៉្បានៅទីនោះ ហើយបន្ទាប់មកដើរនៅតាមដងស្ពានដែលភ្ជាប់ពី Buda ទៅ Pest។
៣. Dubin, Ireland
ទៅទស្សនាវិមានប្រវត្តិសាស្ត្រ Dublin ឬក៏ទៅផ្សងព្រេងនៅតាមច្រាំងភ្នំនៃ Moher។
៤. New Orleans, USA
ទៅមើលការដើរក្បួនដង្ហែកំឡុងពេលពិធី Mardis Gras និង ទៅលេងនៅតាមបារ។
៥. Paris, France
ដើរលំហែនៅតាមទន្លេ Seine។
៦. New York, USA
ដើរលេងនៅទីក្រុងដើម្បីរីករាយជាមួយជីវិតដ៏សែនទំនើបនៅទីនោះ។
៧. Munich, Germany
ទៅសាកភ្លក់ស្រាបៀដែលល្បីនៅ Oktoberfest និងទៅជិះគ្រឿងកម្សាន្តរន្ធត់ៗ។
៨. Honolulu, Hawaii
ជ្រមុជទឹកលេងកម្សាន្តជាមួយនឹងអណ្ដើក។
៩. Venice, Italy
ជិះទូកកម្សាន្តនៅតាមមាត់ព្រែក Grand Canal ដែលជាមាត់ព្រែកដ៏ល្បីមួយ និងទៅមើលអគារដ៏ប្រណិតនៅ St. Mark's Basilica។
១០. Bangkok, Thailand
ទៅភ្លក់ម្ហូបនៅតាមដងផ្លូវដែលផាត់ថៃមានតម្លៃត្រឹមតែ ១ដុល្លាអាមេរិចប៉ុណ្ណោះ។ អ្នកក៏អាចទៅទស្សនាវត្ត Arun។
១១. Rio de Janeiro, Brazil
មើលការសម្ដែងSamba ដោយផ្ទាល់។
១២. Wellington, New Zealand
គយគន់ទេសភាពនៅតាមទីក្រុងដោយជិះឡានខ្សែកាប រឺក៏ទៅទស្សនាកន្លែងដែលគេថតកុន Lord of the Ring។
១៣. Tokyo, Japan
កន្លែងដែលអ្នកអាចរីករាយជាមួយនឹងភ្លើងពណ៌នៅពេលយប់និងទទួលបទពិសោធន៍ដើរលេងនៅពេលរាត្រី ឬ អ្នកអាចដើរកម្សាន្តនៅតាមផ្លូវដើម្បីគយគន់ទេសភាពផ្កាឈើរី។
១៤. Sydney, Australia
បោះតង់នៅតាមឆ្នេរ Coogee ឬក៏ដើរនៅតាមស្ពាន Sydney Harbour ដើម្បីគយគន់ទេសភាពរបស់ទីក្រុង។
១៥. Cape Town, South Africa
ជិះខ្សែរ៉កឡើងលើកំពូលភ្នំ Table Mountain។
១៦. Cario, Egypt
ទៅទស្សនា the Great Sphinx ដែលជាតំបន់ប្រវត្តិសាស្ត្រចំណាស់ជាងគេនៅពិភពលោក។
១៧. Barcelona, Spain
ទស្សនា Basilica នៃ Sagrada Familia ឬក៏ទៅថតរូបលេងជាមួយនឹងបង់អង្គុយដែលពោរពេញទៅដោយរូបគំនូរផ្គុំគ្នាយ៉ាងស្រស់ស្អាតនៅសួន Guell។
អត្ថបទ៖ Sey