កំពុង​រក​ហាង​កាហ្វេ​ស្ងប់​ស្ងាត់មែនអត់? ហាងទាំង​៥​នេះ​ដឹងត្រូវ​ម៉ាច់​ហ្មង!

  • 2018-08-02 02:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​ ចូលចិត្ត​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​នៅ​កន្លែង​ស្ងាត់ៗ​និង​មាន​បរិយាកាស​ល្អ​នោះ​ អ្នក​អាច​ទៅ​ហាង​កាហ្វេ​ទាំង​៥​កន្លែង​នេះ​បាន​ ធានា​ថា​អ្នក​នឹង​ពេញ​ចិត្ត​។

១. Ripple Cafe

ពេល​អ្នក​ធុញ​ទ្រាំ​នឹង​បរិយាកាស​អ៊ូ​អរ​នៅ​សាលា​ឬ​ស្រ្តេស​ពី​ការងារ​អ្នក​អាច​យក​កុំព្យូទ័រ​អ្នក​ទៅ​​ធ្វើ​ការ​ឬ​រៀន​នៅ​​ហាង​កាហ្វេ​នេះ​បាន អាច​នឹង​បាន​ធូរ​អារម្មណ៍​ជា​មួយ​នឹង​បរិយាកាស​ស្ងប់ស្ងាត់​នៅ​ទី​នោះ។

ទី​តាំង​នៅ​ផ្លូវ​៣៦០​ (បឹងកេងកង១)

២. Mere Cafe

​ហាង​កាហ្វេ​ដែល​មាន​ដាក់​តាំង​ឧបករណ៍​ភ្លេង​សម័យ​ដូច​ជា​ហ្គីតា​ ព្យាណូ​ ដែល​អាច​ឲ្យ​ភ្ញៀវ​លេង​កម្សាន្ត​អារម្មណ៍​បាន​។ ពេល​ទំនេរ​ឬ​ក៍​ត្រូវ​ការ​កន្លែង​លំហែ​ពី​ការងារ​ អ្នក​អាច​ហៅ​មិត្ត​ភកិ្ត​ឬ​ក៏​យក​សៀវ​ភៅ​ដែល​អ្នក​ចូលចិត្ត​ទៅ​អង្គុយ​អាន​នៅ​ទីនោះ​បាន។

ទីតាំង​ស្ថិត​​នៅ​ផ្លូវ សម្តេច​ប៉ាន ជិត​សាលា​ACE​ ។

៣. Backyard Cafe

​​ជា​ហាង​កាហ្វេ​ពេញ​និយម​សម្រាប់​ជន​ជាតិ​បរទេស​ ហើយ​នៅ​ទីនោះ​ស្ងាត់​ល្អ​សម្រាប់​និស្សិត​ក្នុង​ការ​ធ្វើ​មេរៀន​សាលា។

ទីតាំង​នៅ​ផ្លូវ​២៤៦ ម្តុំ​ផ្សារ​ផេនសល។

៤. Pleng Chan

ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​បែប​ខ្មែ មានការ​តុបតែង​ស្អាត​ និងស្ងប់ស្ងាត់​ដែលអ្នកមិន​គួរ​រំលង។

ទីតាំង​នៅ​ផ្លូវ​១៣៥​កែង​នឹង​ផ្លូវ​៤៦៨ ទួលទំពូង។

៥. The Matchart Cafe

ហាង​កាហ្វេ​ទីធ្លា​តូច​ល្មម​មិន​អ៊ូអរ​ មាន​ជាន់​ក្រោម​និង​ជាន់​លើ​សាក​សម​សម្រាប់​អ្នក​ស្រឡាញ់​ភាព​ស្ងប់​ស្ងាត់​។

ទីតាំង​នៅ​ផ្លូវ​ ១៧៨​ ៕

រូបភាព៖ Facebook


អត្ថបទ៖ Som Samdaneath