ឡើង​អេម! ជិះ​រថភ្លើង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​ Free ហើយ​បាន​មើល​ទេសភាព​ប្លែកៗ​ទៀត

  • 2018-08-02 02:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​រថភ្លើង​ថ្មី​ស្រឡាង​មួយ​ទៀត​របស់​កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​ ដោយ​អ្នក​ដំណើរ​ទាំង​អស់​អាច​​ជិះ​ដោយ​​មិន​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៨​​នេះ​បើ​តាម​ការ​ប្រកាស​របស់ សម្តេច ហ៊ុន សែន។​

សម្តេច ហ៊ុន សែន បាន​​ប្រកាស​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ដំណើរការ​​​កាណូត​ដឹក​អ្នក​ដំណើរ​​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នា​ព្រឹកថ្ងៃទី១ សីហា ២០១៨​​ ថា​ប្រជាពលរដ្ឋ​​​​អាច​បន្ត​​ធ្វើ​ដំណើរ​តាម​រថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​​ដំណាច់​ឆ្នាំ​២០១៨។

នេះ​ជា​តម្លៃ​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន រ៉ូយាល់ រេលវេ បាន​បញ្ចេញ​តម្លៃ និង​ពេលវេលា នៃ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ភ្នំពេញ-ប៉ោយប៉ែត។ ចំពោះ​តម្លៃ ​គឺ​គិតទៅ​តាម​គោលដៅ​របស់​អ្នក​ដំណើរ​ដូច​ខាងក្រោម៖

  • ភ្នំពេញ-ពោធិ៍សាត់ តម្លៃ ៤​ដុល្លារ (ចេញ​ដំណើរ​នៅ​ម៉ោង ៦កន្លះ​ព្រឹក ដល់​ម៉ោង ១៖ ១០នាទី​រសៀល)

  • ភ្នំពេញ-បាត់ដំបង់ តម្លៃ ៥ដុល្លារ (ដល់​ម៉ោង ៥៖១៥​នាទីល្ងាច)

  • ភ្នំពេញ-សិរីសោភ័ណ តម្លៃ ៦​ដុល្លារ (ដល់​ម៉ោង ៨៖៣៥នាទី​យប់)

  • ភ្នំពេញ-ប៉ោយប៉ែត តម្លៃ ៧​ដុល្លារ (ចេញ​ដំណើរ​ពី​ម៉ោង ៦៖៣០នាទី​យប់​ដល់​ម៉ោង ៩កន្លះ​យប់)៕


ប្រភព៖ Kley Kley ប្រែ​សម្រួល៖ Samedy