មិនចាំបាច់លុយរាប់ពាន់ដុល្លារទេ មានលុយល្មមៗក៏អាចទៅលេងប្រទេសទាំង៤នេះបានដែរ
- 2018-08-21 08:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាំបាច់លុយរាប់ពាន់ដុល្លារទេ មានលុយល្មមៗក៏អាចទៅលេងប្រទេសទាំង៤នេះបានដែរ
ចន្លោះមិនឃើញ
វ័យចាប់ពី២០ឆ្នាំទៅគឺជាវ័យដែលកំពុងចង់ធ្វើដំណើរកម្សាន្តហើយ ប៉ុន្តែវ័យនេះគឺនៅក្មេងនិងមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ដើរលេងនៅឡើយ។ បើទោះបីជាយ៉ាងណាក៏ដោយអ្នកមិនគួរឲ្យបញ្ហានេះបង្អាក់ការធ្វើដំណើររបស់អ្នកនោះឡើយ។ ៤ប្រទេសនៅខាងក្រោមនេះអ្នកអាចទៅលេងបានដោយមិនចាំបាច់ចំណាយថវិកាច្រើន៖
១. កោះបាលី ប្រទេសឥណ្ឌូណេស៊ី
ខែមេសា ខែឧសភា ខែកញ្ញា និងខែតុលាជារដូវកាលដ៏ល្អសម្រាប់ធ្វើដំណើរទៅលេងកោះនេះ។ នៅទីនេះ ទាំងអាហារនិងសណ្ឋាគារគឺសុទ្ធតែមានតម្លៃថោក។
២. ទីក្រុងColombo ប្រទេសស្រីលង្កា
ទីក្រុង Colombo គឺជាទីក្រុងរបស់ប្រទេសស្រីលង្កាដែលពោរពេញទៅដោយត្បូង អគារប្រវត្តិសាស្ត្រ ភោជនីយដ្ឋាន វិចិត្រសាល និងសារមន្ទីរ។ គ្រាន់តែបង្ហោះខ្លែង ឬ ដើរនៅតាម Galle Face Green ក៏ជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបានដែរ។ អ្នកក៏អាចទៅលំហែកាយលេងនៅបឹង Beira។ អ្វីដែលកាន់តែពិសេសទៀតនោះអ្នកនឹងឃើញមានបាយការីដែលមានតម្លៃថោកគ្រប់ទីកន្លែង។
៣. ទីក្រុងបាងកក ប្រទេសថៃ
ប្រទេសថៃគឺជាកន្លែងមួយដែលមានតម្លៃថោកជាងគេបំផុតដើម្បីទៅវិស្សមកាល។ កន្លែងស្នាក់នៅអាចទាបរហូតដល់ 20 ដុល្លារក្នុងមួយយប់ក៏មានដែរ។ រដូវរងារគឺជារដូវកាលដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរនៅទីនេះដើម្បីទទួលបានភាពកក់ក្តៅនិងពន្លឺព្រះអាទិត្យ។ ដូចគ្នានេះផងដែរអ្នកអាចលេងកីឡាផ្សងព្រេងជាច្រើននៅទីនេះដូចជាជិះទូក Kayak ជិះក្សូក្បូន ឬជិះដំរីជាដើម។
៤. កោះ Palawan ប្រទេសភីលិពីន
ប្រទេសហ្វីលីពីនគឺជាទិសដៅដែលមានតំលៃថោកខ្លាំងណាស់ជាពិសេសប្រសិនបើអ្នកជាជនជាតិកាណាដាដែលធ្វើដំណើរពីឆ្នេរខាងលិច។ សណ្ឋាគារជាមធ្យមប្រហែល 10 ដុល្លារក្នុងមួយយប់។
ប្រភព៖ Mustdotravels ប្រែសម្រួល៖ Sey