ហាងថ្មីស្នាដៃអ្នកសៀមរាបបើកនៅភ្នំពេញ និយាយថាមុខម្ហូបឃើញហើយស្រក់ទឹកមាត់!
- 2018-08-21 09:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងថ្មីស្នាដៃអ្នកសៀមរាបបើកនៅភ្នំពេញ និយាយថាមុខម្ហូបឃើញហើយស្រក់ទឹកមាត់!
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយ ហាងនំបញ្ចុកដែលល្បីនៅសៀមរាបមានរសជាតិឆ្ងាញ់ ដែលអ្នកទៅកម្សាន្ត មិនដែលរំលង។ ឥលូវនេះ ហាងនំបញ្ចុកស្នាដៃអ្នកសៀមរាប បើកសាខាមួយទៀតនៅឯភ្នំពេញនេះហើយ។
មិនត្រឹមតែមាននំបញ្ចុកមួយមុខនោះទេ បុកល្ហុងក្ដាមស្រែបែបថៃដែលល្បីនៅសៀមរាបក៏មាននៅក្នុងហាងតែមួយដែរ។ អញ្ចឹងអ្នកដែលទៅចង់ទៅភ្លក់អី អាចភ្លក់បានទាំងនំបញ្ចុក ហើយនិងបុកល្ហុងទៀត។ នៅមិនទាន់អស់ទេណា នៅទីនោះមានម្ហូបជាច្រើនទៀត ដូចជា លៀសអប់ ខ្យង់អប់ ជើងមាន់ ហើយជាពិសេសគឺកន្លែងស្អាត ធំទូលាយជាងមុនទៀត ។
បើចង់ដឹងថារសជាតិយ៉ាងណានោះសាកមកភ្លក់រសជាតិដោយខ្លួនឯងបានដឹង ដែលមានទីតាំងនៅ ផ្ទះលេខ ១០ ផ្លូវ១៨៣ សង្កាត់ច្បារមន នៅក្បែរ វិទ្យាស្ថានវ៉ាន់ដា។
នំបញ្ចុកចាប់បើកលក់ពីម៉ោង ព្រឹកម៉ោង ៧ ឯបុកល្ហុងបើកលក់ចាប់ពីម៉ោង ១រសៀលទៅ៕
អត្ថបទ៖ Som Samdaneath