កាហ្វេឆុងដៃឈ្ងុយ រសជាតិឆ្ងាញ់មិនចាញ់កាហ្វេប្រេនល្បីៗ
- 2018-09-05 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាហ្វេឆុងដៃឈ្ងុយ រសជាតិឆ្ងាញ់មិនចាញ់កាហ្វេប្រេនល្បីៗ
ចន្លោះមិនឃើញ
ធ្វើការរាល់ថ្ងៃពេលបាយថ្ងៃត្រង់រួចគឺដឹងតែរកកាហ្វេតែម្តង បានតែកាហ្វេឆ្ងាញ់មួយកែវមានកម្លាំងធ្វើដល់ល្ងាចឯណោះ ប៉ុន្តែពេលខ្លះពិបាកដែរព្រោះចំណាយលុយលើកាហ្វេរាល់ថ្ងៃអស់ច្រើនដែរមែនអត់? តែសប្បាយដើរចង់ណែនាំកន្លែងផឹកកាហ្វេអស់តែ៤០០០រៀល អាចទទួលបានកាហ្វេឈ្ងុយឆ្ងាញ់មួយកែវចាប់មាត់អ្នកចូលចិត្តកាហ្វេហ្មង។
ភេសជ្ជៈដែលភ្ញៀវភាគច្រើនកុម្មង់នៅទីនេះគឺ White coffee ដែលជាកាហ្វេឆុងដោយដៃ ហើយក៏ជាកាហ្វេប្រចាំហាងផងដែរ។ អតិថិនជនដែលទៅទីនោះសរសើរគ្រប់ៗគ្នាថា White coffee មានក្លិនឈ្ងុយ កាហ្វេមិនស្រាលពេក មិនចាស់ពេក អាចញុាំបានទាំងអ្នកចូលចិត្តកាហ្វេចាស់ ទាំងអ្នកចូលចិត្តកាហ្វេខ្ចី ហើយតម្លៃសមរម្យទៀតផង។ មានអ្នកខ្លះទៅទិញញុាំម្នាក់ឯងម្តងសុទ្ធតែពីរកែវអីឯណោះ។
ម៉្យាងទៀត បើយោងតាមអតិថិជនមួយចំនួនទៀត និយាយថារាល់ថ្ងៃចំនាយលុយទៅលើកាហ្វេអស់ច្រើន ដោយសារគាត់មិនសូវទុកចិត្តទៅលើកាហ្វេតាមផ្លូវឬតាមតូបមួយចំនួន ដូចច្នេះហើយពួកគាត់ចំនាយលុយទិញកាហ្វេប្រេនល្បីទើបឆ្ងាញ់ ប៉ុន្តែពេលនេះពួកគាត់បានកាត់បន្ថយការចំនាយលើកាហ្វេដោយសារគាត់មាន White coffee ដែលមានតម្លៃត្រឹមតែ៤០០០រៀល ហើយរសជាតិអាចទទួលយកបាន មិនចាញ់កាហ្វេថ្លៃៗ។
សម្រាប់ទីតាំងវិញក៏ស្រួលរកទៀត នៅតំបន់ទីប្រជុំជនតែម្តង គឺនៅ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ (ជិតគុកទួលស្លែង)។
ពេលព្រឹកឬថ្ងៃត្រង់រៀងជូរមាត់ចង់ផឹកកាហ្វេកុំភ្លេចទៅតូបកាហ្វេហ្នឹងណា...៕
អត្ថបទ៖ Som Samdaneath