ម្ហូបរបស់អ្នកសាំងហ្គាពួរទំនងៗម្យ៉ាងដែរតើ់!
- 2018-09-10 00:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូបរបស់អ្នកសាំងហ្គាពួរទំនងៗម្យ៉ាងដែរតើ់!
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលមានគម្រោងចង់ទៅលេងប្រទេសសិង្ហបុរីប្រាកដជាមិនដឹងថាគួរតែញ៉ាំម្ហូបបែបណាដែលឆ្ងាញ់ឬក៏ពេញនិយមនៅទីនោះទេមែនទេ? ខាងក្រោមនេះគឺជាម្ហូបដែលពេញនិយមសម្រាប់ជនជាតិរបស់ពួកគេផ្ទាល់តែម្ដងដែលអ្នកគួរតែសាក៖
១. Bak Kut Teh (ស៊ុបឆ្អឹងជំនីជ្រូក)
ម្ហូបនេះប្រវត្តិមួយដែលពីមុនមានអ្នកសុំទានម្នាក់បានមកសុំម្ហូបញ៉ាំពីអ្នកលក់មីសាច់ជ្រូក។ អ្នកលក់នោះក៏មានបញ្ហាជីវភាពដែរប៉ុន្តែគាត់នៅតែចង់ជួយអ្នកសុំទាននោះ។ ថៅកែនោះក៏បានយកឆ្អឹងជ្រូកដែលនៅសល់ទាំងប៉ុន្មានមកស្ងោរហើយដាក់គ្រឿងផ្សំណាដែលថោកចូលទៅក្នុងស៊ុបនោះ។ Bak Kut Teh (ស៊ុបឆ្អឹងជំនីជ្រូក) មាននៅក្នុងប្រទេសសាំងហ្គាពួរតាំងពីប្រទេសនោះកំពុងអភិវឌ្ឍមកម្ល៉េះដែលត្រូវបានគេចាត់ទុកថាជាម្ហូបដ៏សាមញ្ញមួយ។
ហាងBak Kut Teh (ស៊ុបឆ្អឹងជំនីជ្រូក) ដែលឆ្ងាញ់៖
Ya Hua Bak Kut Teh: 7 Keppel Road, #01-05/07, PSA Tanjong Pagar Complex, Singapore 089053 (បិទនៅថ្ងៃច័ន្ទ)
Song Fa Bak Kut Teh: 11 New Bridge Road #01-01, Singapore 059383
Ng Ah Sio Pork Ribs Soup: 208 Rangoon Road, Hong Building Singapore 218453 (បិទនៅថ្ងៃច័ន្ទ) Leong Kee (Klang) Bak Kut Teh: 321 Beach Road, Singapore 199557 (បិទថ្ងៃពុធ)
២. Wanton Mee (云吞面)
Wanton Mee នេះគឹជាប្រភេទមីដែលមានប្រភពដើមមកពីប្រទេសហុងកុងប៉ុន្តែក៏បានក្លាយទៅជាម្ហូបរបស់សាំងហ្គាពួរដោយពួកគេធ្វើម្ហូបនេះស្ងួតជាងនិងមានទឹកជ្រលក់ផ្អែមជាមួយនឹងសាច់សាស៊ីវហើយនឹងគាវសាច់ជ្រូក។ មីនេះមាន២រសជាតិគឺរសជាតិហិរដែលមានច្របល់ជាមួយនឹងមីតែម្ដង ហើយនឹងរសជាតិមួយទៀតគឺធម្មតាដោយគេលាយជាមួយនឹងទឹកប៉េងប៉ោះ។
ហាងដែលលក់មីនេះឆ្ងាញ់៖
Fei Fei Wanton Mee: 62 Joo Chiat Place, Singapore 427785
Kok Kee Wanton Mee: 380 Jalan Besar, Lavender Food Square, #01-06, Singapore 209000 (បិទរៀងរាល់៣សប្ដាហ៍ម្ដងនៅថ្ងៃពុធនិងព្រហស្បតិ៍)
Parklane Zha Yun Tun Mee House: 91 Bencoolen Street, #01-53, Sunshine Plaza, Singapore 189652
៣. Kaya Toast & Soft-Boiled Eggs
នេះគឺជាអាហារពេលព្រឹកដែលជនជាតិសាំងហ្គាពួរនិយមចូលចិត្តញ៉ាំដោយពួកគេដុតនំប័ុងបន្ទាប់មកលាបជាមួយនឹង Kaya (ស្រដៀងនឹងដំណាប់) រសជាតិដូងហើយនឹងប៊ឺុ។ ជាទូទៅពួកគេចូលចិត្តជាមួយនឹងពងមាន់ស្ងោរ។
ហាងដែលលក់ Kaya ដែលឆ្ងាញ់៖
Killiney Kopitiam: 67 Killiney Road, Singapore 239525
Chin Mee Chin Confectionery: 204 East Coast Road, Singapore 428903 (បិទថ្ងៃច័ន្ទ)
Good Morning Nanyang Cafe: 20 Upper Pickering Street, Hong Lim Green Community Centre, Singapore 058284
Ya Kun Kaya Toast: 18 China Street #01-01, Far East Square, Singapore 049560
៤. Satay
Satay គឺជាប្រភេទសាច់អាំងដែលមានប្រភពដើមមកពីប្រទេសឥណ្ឌូនេស៊ីហើយក៏បានក្លាយទៅជាម្ហូបពេញនិយមមួយនៅប្រទេសសាំងហ្គាពួរ។ សាច់អាំងនេះត្រូវបានគេញ៉ាំជាមួយនឹងទឹកជ្រលក់ដែលធ្វើពីសណ្ដែកដី។
ហាងដែលលក់ Satay ឆ្ងាញ់៖
Kwong Satay: 549 Lorong 29 Geylang Road, Sing Lian Eating House, Singapore 389504 (បិទថ្ងៃពុធ)
Haron Satay: 1220 East Coast Parkway, East Coast Lagoon Food Village, Singapore 468960
Chuan Kee Satay: Block 51 Old Airport Road, #01-85, Old Airport Road Food Centre Singapore 390051 (បិទថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍)៕
ប្រភព៖ sethlui ប្រែសម្រួល៖ Sey