ចង់រកមុខម្ហូបឆ្ងាញ់ៗច្រើនបែបអាចទៅញ៉ាំនៅ The Snack
- 2018-09-17 04:34:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រកមុខម្ហូបឆ្ងាញ់ៗច្រើនបែបអាចទៅញ៉ាំនៅ The Snack
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះអាហារសម្រន់ដូចជា បុកល្ហុង ខ្យងខ្ចៅ បាយឆា មីឆា ពោះគោទឹកប្រហុក និងប្រហិតចៀនជាដើម ពិតជាពេញនិយមចំពោះមិត្តៗយុវវ័យយើងណាស់។ ជាពិសេសនៅពេលជួបជុំមិត្តភ័ក្ដិអាហារទាំងនេះគឺជាជម្រើសដ៏ល្អ ហើយយុវវ័យយើងកំពុងរកកន្លែងបែបនោះមែនទេ?
សប្បាយបានរកឃើញហើយ The Snack ដែលជាហាងប្រជុំដោយអាហារសម្រន់ដែលបានរៀបរាប់ខាងលើដែលត្រូវចិត្តយុវវ័យយើងតែម្ដង។
អ្នកទាំងអស់គ្នាអាចរកញ៉ាំអាហារនៅទីនោះបានចាប់ពីម៉ោងបាយថ្ងៃត្រង់ទៅ ព្រោះនៅទីនោះមិនត្រឹមតែមានតែអាហារសម្រន់ញ៉ាំលេងប៉ុណ្ណោះទេ ទីនោះក៏មានជាឈុតអាហារនិងម្ហូបញ៉ាំថ្ងៃត្រង់ផងដែរ។
ចង់ដឹងថាមានអ្វីខ្លះនៅ The Snack មកមើលមីនុយខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទ៖ Som Samdaneath