៣ចំណុចដែលធ្វើឲ្យការដើរលេងរបស់អ្នកកាន់តែប្រសើរ
- 2018-09-21 12:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចដែលធ្វើឲ្យការដើរលេងរបស់អ្នកកាន់តែប្រសើរ
ចន្លោះមិនឃើញ
ដើម្បីឲ្យការដើរលេងរបស់អ្នកចំណាយតិចនិងទទួលបានបទពិសោធន៍ដ៏មានន័យនោះអ្នកគួរធ្វើតាម៤ចំណុចខាងក្រោមនេះ៖
១. ញ៉ាំម្ហូបរបស់អ្នកស្រុកនៅទីនោះ
ច្បាស់ណាស់ដែលអ្នកនឹងញ៉ាំម្ហូបរបស់អ្នកស្រុកនៅតំបន់នោះ ប៉ុន្តែការដែលញ៉ាំម្ហូបអ្នកស្រុកនេះគឺចង់មានន័យថាអ្នកគួរតែទៅញ៉ាំនៅកន្លែងដែលអ្នកស្រុកនៅតំបន់នោះញ៉ាំ។ ធ្វើយ៉ាងម៉េចទើបដឹងថាកន្លែងណាដែលគេនិយមញ៉ាំទៅ? អ្នកគួរតែរៀបចំគម្រោងដើរលេងរបស់អ្នកឲ្យបានច្បាស់លាស់ជាមុនសិន ហើយអ្វីដែលសំខាន់អ្នកគួរតែធ្វើការរិះរកពីតំបន់ឬក៏ប្រទេសណាដែលអ្នកនឹងទៅដើម្បីថាតើម្ហូបអ្វីដែលគេពេញនិយមនៅទីនោះ វាត្រូវនឹងរសជាតិរបស់អ្នកឬអត់ ហើយអ្នកអាចរកម្ហូបទាំងនោះបាននៅទីណាខ្លះ។
២. ទទួលបទពិសោធន៍តាមរយៈអ្នករស់នៅទីនោះ
ការទទួលបទពិសោធន៍តាមរយៈអ្នករស់នៅទីនោះមានន័យថាអ្នកគួរតែដឹងពីកន្លែងដែលល្បីឬក៏អ្វីដែលអ្នករស់នៅទីនោះនិយមធ្វើ។ ខុសពីការណែនាំខាងលើ អ្នកគួរតែសាកសួរប្រជាជនដែលរស់នៅទីនោះនៅពេលដែលទៅដល់។ អ្នកអាចចាប់ផ្ដើមជាមួយនឹងអ្នកបើកតាក់ស៊ី ឬ ក៏អ្នកទទួលភ្ញៀវនៅតាមសណ្ឋាគារដោយសួរពីអ្វីដែលពួកគេចូលចិត្តធ្វើកំឡុងវិស្សមកាល ឬក៏កន្លែងដែលគេនិយមចូលចិត្តទៅ។ មនុស្សភាគច្រើនមានមោទនភាពចំពោះកន្លែងដែលពួកគេរស់នៅហើយពួកគេកានតែសប្បាយចិត្តនៅពេលដែលមានភ្ញៀវទេសចរចាប់អារម្មណ៍ចង់ដឹងពីកន្លែងរបស់ពួកគេ។
៣. ពិនិត្យពីការរបៀបនៃការធ្វើដំណើរនៅតំបន់នោះ
ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ប្រទេសក្រៅអ្នកគួរគប្បីធ្វើការសិក្សាពីមធ្យោបាយធ្វើដំណើររបស់អ្នកនៅទីនោះជាមុនដើម្បីផ្ដល់ភាពងាយស្រួលនិងសុវត្ថិភាពនៅពេលអ្នកទៅដល់។ អ្នកគួរតែជៀសពីការជិះតាក់ស៊ីហើយមកធ្វើដំណើរតាមអ្នកដែលនៅទីនោះនិយមដូចជាការជិះឡានក្រុងសាធារណៈ ឬក៏រទេះភ្លើងក្រោមដីជាដើមដើម្បីទទួលបានអារម្មណ៍ថ្មី និងប្លែក។
ប្រភព៖ Mustdotravels ប្រែសម្រួល៖ Sey