ធ្លាប់ទៅលេងភូមិសូកូឡានៅប្រទេសថៃអត់?
- 2018-09-19 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទៅលេងភូមិសូកូឡានៅប្រទេសថៃអត់?
ចន្លោះមិនឃើញ
នៅពេលដែលអ្នកលឺថាប្រទេសថៃអ្នកប្រាកដជាគិតទៅដល់ម្ហូបនៅតាមផ្លូវដែលល្បីនៅទីនោះ ឬក៏ឆ្នេរសមុទ្រហើយមែនអត់? ប៉ុន្តែក្រៅពីនេះក៏មានកន្លែងដែលប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកអាចទៅលេងបាន។ មួយក្នុងចំណោមនោះគឺ Chocolate Ville ដែលជាភោជនីយដ្ឋានមួយប្លែកខុសពីគេ មានទីតាំងធំជាមួយនឹងការរៀបចំតុបតែងដូចភូមិមួយនៅប៉ែកអឺរ៉ុបអញ្ចឹង។ Chocolate Ville នេះស្ថិតនៅតាមបណ្ដោយផ្លូវ Kaset nawamin សង្កាត់ Bueng Kum ទីក្រុងបាងកក។
នៅ Chocolate Ville នេះអ្នកអាចចូលទៅថតរូបលេងបានយ៉ាងសេរីដោយមិនចាំបាច់ត្រូវទិញសំបុត្រចូលនោះឡើយ។ ដោយសារតែ Chocolate Ville គឺជាភោជនីយដ្ឋានសម្រាប់តែអាហារពេលយប់ទើបនៅទីនោះចាប់បើកម៉ោង ៤ល្ងាច រហូតដល់១២យប់។
នៅទីនោះមានទីធ្លាសួនធំ មានអគារដែលសង់ឡើងតាមម៉ូតអឺរ៉ុបជាមួយនឹងទេសភាពដ៏អស្ចារ្យធ្វើឲ្យអ្នកមានអារម្មណ៍ខ្លួនឯងកំពុងតែនៅប្រទេសអឺរ៉ុបអញ្ចឹង។ ដើម្បីគយគន់ទេសភាពទាំងមូលរបស់ Chocolate Ville នៅទីនោះក៏មានកន្លែងសម្រាប់ឲ្យអ្នកឡើងទៅមើលទេសភាពពីលើបានផងដែរ។
អ្នកប្រាកដជាចម្លែកចិត្តហើយថាទីនេះមានឈ្មោះថា Chocolate Ville ប៉ុន្តែបែរជាមិនមានហាងឬតូបលក់សូកូឡាសោះ។ តាមពិតទៅ Chocolate Ville គឺគ្រាន់តែជាឈ្មោះរបស់ភោជនីយដ្ឋានតែប៉ុណ្ណោះដោយពួកគេមានលក់តែម្ហូបសម្រាប់អាហារពេលយប់នោះទេ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចអង្គុយកន្លែងណាក៏បាននៅក្នុងបរិវេណ Chocolate Ville នេះ អ្នករត់តុនឹងយកបញ្ជីមុខម្ហូបជូនអ្នកដល់កន្លែងហើយមិនមែនមានតែម្ហូបថៃមួយនោះទេគឺពួកគេមានបម្រើម្ហូបគ្រប់ប្រភេទមិនថាអឺរ៉ុបឬថៃក៏ដោយ៕
Chocolate Ville Soi Nawamin 74, Yak 3-8, Kaset-Nawamin Road Klong Kum Subdistrict, Bueng Kum District Bangkok 10230, Thailand Opening Hours: 16.00 – 00.00 http://www.chocolateville.net/
ប្រភព៖ anakjajan ប្រែសម្រួល៖ Sey