ម្ហូបនៅម៉ាកាវឃើញហើយចង់ស្រក់ទឹកមាត់
- 2018-09-18 01:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូបនៅម៉ាកាវឃើញហើយចង់ស្រក់ទឹកមាត់
ចន្លោះមិនឃើញ
គ្រាន់តែលឺថាម៉ាកាវ តើអ្វីទៅដែលអ្នកគិតដល់មុនគេ? ច្បាស់ណាស់គឺកាស៊ីណូហ្នឹងហ្មង! អ្នកប្រហែលជាមិនដឹងទេថាក្រៅពីកាស៊ីណូនិងកន្លែងមើលទេសភាពផ្សេងៗនោះ នៅម៉ាកាវក៏មានម្ហូបឆ្ងាញ់ៗ ដែលអ្នកត្រូវតែសាកឲ្យដឹងដែរ។
១. ផ្សារ S. Lourenco Municipal Market Complex
នៅជាន់ទី២នៃផ្សារនេះមានតូបលក់ម្ហូបប្រហែលជា៣០តូបដែលមានលក់ម្ហូបក្នុងស្រុកហើយមានតម្លៃសមរម្យទៀតផង។ នុយស៊ុបកន្ទុយគោជាមួយនឹងបន្ទះសាច់ជ្រូកដែលមានរសជាតិជូរតិចៗចេញពីប៉េងប៉ោះហើយសាច់ផុយដែលញ៉ាំទៅចូលជាតិគ្នាជាមួយនឹងស៊ុបតែម្ដង។ ម្ហូបមួយទៀតដែលអ្នកគួរសាកនៅទីនោះគឺ គាវ Xiao Long Bao ដែលអ្នកអាចរកទិញបានពីតូបលក់ឌីមសាំ។
២.ហាង Lord Stow's Bakery
ប្រសិនបើអ្នកបានទៅលេងម៉ាកាវហើយមិនបានសាក egg tart នៅ Lord Stow's Bakery ទេអ្នកនឹងស្ដាយក្រោយហើយ។ នំដែលតូចធ្វើដោយពងមាន់លាយជាមួយទឹកដោះគោជាស្នូលកណ្ដាល ហើយព័ទ្ធដោយនំស្រួយៗជុំវិញ។
៣. Tai Lei Loi Kei
នំប័ុងដាក់សាច់ជ្រូកគឺជាម្ហូបក្នុងស្រុកដែលមានប្រជាប្រិយភាពនៅម៉ាកាវ។ ហាងដែលអ្នកងាយស្រួលរកនិងមានឈ្មោះល្បីជាងគេនោះគឺ Tai Lei Loi Kei។ ហាងនេះក៏មានសាខានៅជិតផ្លូវ Paul Ruins ហើយអ្នកក៏អាចរកហាងនេះបាននៅ The Venetianដែរ។ រសជាតិដែលល្បីប្រចាំហាងគឺ Pineapple Pork Bun ព្រោះនំប៉័ងនេះមានសំបកក្រៀមនៅពីលើជាមួយនឹងបន្ទះសាច់ជ្រូកដែលធំនិងមានរសជាតិឆ្ងាញ់។
៤. ថូស Isaac
តាមពិតទៅថូស Isaac មានប្រភពមកពីប្រទេសកូរ៉េខាងត្បូងប៉ុន្តែដោយសារតែរសជាតិដ៏ឆ្ងុយឆ្ងាញ់របស់វាទើបថូសនេះមានហាងនៅម៉ាកាវដែរ។ នំប័ុងដុតបានយ៉ាងល្អជាមួយនឹងប៊ឺដែលចូលជាតិគ្នាបានយ៉ាងល្អជាមួយសាច់នឹងបន្លែ។ Bulgalbi គឺជារសជាតិដែលអ្នកគួរតែសាកនៅទីនោះ។
៥. Mochi Macau
នេះគឺជាប្រភេទនំ Mochiដែលធ្វើឡើងដោយផ្លែឈើស្រស់ៗ។ សាច់ម្សៅទន់ និងមិនមានរសជាតិផ្អែមពេកនោះទេ។ រសជាតិដែលឆ្ងាញ់នោះគឺរសជាតិធូរេន និងស្វាយ។
ប្រភព៖ anakjajan ប្រែសម្រួល៖ Sey