ពិភព​បាត​សមុទ្រ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​ជប៉ុន

  • 2018-09-27 07:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​បាត​សមុទ្រ​ Okinawa Churaumi របស់​ប្រទេស​ជប៉ុន​បាន​បើក​ឱកាស​ដល់​អ្នក​ទស្សនា​ទាំង​អស់​បាន​យល់​និង​ដឹង​ពី​ជីវិត​សត្វ​ដែល​រស់​នៅ​បាន​សមុទ្រ។ នៅ​ទី​នោះ​មាន​៤​ជាន់​ដែល​ជាន់​នីមួយ​ៗ​អ្នក​អាច​ឃើញ​ប្រភេទ​ត្រី​ខុសៗ​គ្នា។

១. ជាន់​ផ្ទាល់​ដី

ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ​មក ពិភព​បាត​សមុទ្រ​នេះ​មាន​ទាំង​អស់​៤​ជាន់​ដែល​អ្នក​អាច​មើល​ឃើញ​បរិយាកាស​សមុទ្រ​ផ្សេង​ៗ​គ្នា។ ជាន់​ផ្ទាល់​ដី​នេះ​គឺ​ជា​ជាន់​សម្រាប់​សត្វ​ដែល​រស់​នៅ​បាត​សមុទ្រ​តែ​ម្ដង។ ទាំង​នេះ​មាន​រួម​បញ្ចូល​ទាំង​សត្វ​ព្រៃ​ដែល​ពិបាក​រក​មួយ​ចំនួន​ផង​ដែរ។ ក្នុង​កំឡុង​ពេល​សាងសង់​អ្នក​ជីវសាស្ត្រ​សមុទ្រ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​កន្លែង​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ថែរក្សា​ជីវិត​សមុទ្រ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាប្រព័ន្ធ​បរិស្ថាន​ធ​ដ៏​ខ្លាំង។

២. ជាន់​ទី​១

សម្រាប់​ជាន់​ទី​២​នេះ​វិញ​មាន​បន្ទប់​សម្រាប់​សិក្សា​ពី​ប្រភេទ​ត្រី​ឆ្លាម​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ។ អ្នក​អាច​រុករក​ជីវិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ត្រី​ឆ្លាម​តាម​រយៈ​សកម្មភាព​ជាក់​ស្ដែង ការ​តាំង​ពីព័រណ៌​ហ្វូស៊ីល​និង​តាម​រយៈ​ការ​សង្កេត​មើល​គំរូ​សត្វ​រស់​នៅ។ អាង​ដែល​បញ្ចូល​ទឹក​សមុទ្រ​ចូល​ជាង​​ ៧៥០០​ ម៉ែត្រគុប​អាច​ផ្ទុក​ត្រី​បាន​គ្រប់​ប្រភេទ​ អី្វ​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​ត្រី​ឆ្លាម​បាឡែន​ដែល​ជា​ប្រភេទ​ត្រី​ដ៏​ធំ​ដែល​អ្នក​អាច​ឃើញ​តាម​រយៈ​ទូរទស្សន៍​ប៉ុណ្ណោះ។

៣. ជាន់​ទី​២

មក​ដល់​ជាន់​ទី​២​នេះ​អ្នក​នឹង​ឃើញ​មាន​ប្រភេទ​ផ្កា​ថ្ម ផ្កាយ​សមុទ្រ​ជា​ច្រើន​ប្រភេទ។ អ្វី​ដែល​ទាក់ទាញ​បំផុត​នៅ​លើ​ជាន់​នេះ​គឺ​ការ​ប៉ះ​ផ្កាយ​សមុទ្រ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ក្មេង​ៗ​។ អាង​ទាំង​នេះ​គឺ​ជា​លំនៅឋាន​នៃ​ការ​បន្ត​ពូជ​ខ្នាត​ធំ​ជា​លើក​ដំបូង​លើ​ពិភពលោក​នៃ​ពពួក​ផ្កា​ថ្ម​ទាំង​នោះ។ នៅ​ទី​នោះ​អ្នក​អាច​ឃើញ​ពពួក​ផ្កា​ថ្ម​ ឬ ផ្កាយ​សមុទ្រ​ជាង​៧០​ប្រភេទ​ខុសៗ​គ្នា។

៤. ជាន់​ទី​៣

ជាន់​នេះ​គឺ​ជា​ជាន់​ចុង​ក្រោយ​គេ​ដែល​ច្រក​ចេញ​មាន​នៅ​ជាន់​នេះ។ ជាន់​នេះ​គឺ​ជា​ជាន់​ដែល​មាន​ភោជនីយដ្ឋាន​សម្រាប់​ភ្ញៀវ​ណា​ដែល​ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​ថ្មី​ដោយ​ស្រស់​ស្រូប​អាហារ​នៅ​ក្រោម​បាត​សមុទ្រ​គយ​គន់​ត្រី​ដែល​ហែល​នៅ​ជុំវិញ​ខ្លួន​របស់​ពូក​គេ៕


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ Sey