ពេលភ្ជុំមានគម្រោងដើរលេងទៅកន្លែងណានៅ?

  • 2018-09-25 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ធម្មជាតិ​នៃ​ឆ្នេរ​សមុទ្រ​និង​ព្រៃ​ដ៏​ខៀវ​ស្រងាត់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខេត្ត​នេះ​ទទួល​ប្រជាប្រិយ​ភាព​ជា​ខ្លាំង។ អ្នក​អាច​នឹង​ឃើញ​ទេសភាព​ដ៏​ពិសេស​ស្ទើរ​តែ​មិន​ជឿ​ដែល​មាន​នៅ​ជុំវិញ​ក្រាប៊ី​និង​ទទួល​យក​បទ​ពិសោធ​ដ៏​អាថ៌កំបាំង​របស់​ក្រាប៊ី​ដែល​ទាក់​ទង​នឹង​វប្បធម៌​ថៃ​ពិត​ប្រាកដ​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​កន្លែង​ទាំង​៤​ដែល​អ្នក​គួរ​ទៅ៖

១. Tiger Temple Cave (វត្ត​ភ្នំ​ខ្លា)

វត្ត​ភ្នំ​ខ្លា​នេះ​គឺ​ជា​កន្លែង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ក្រាប៊ី។ វត្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​វត្ត ថាម​សៀ (Wat Tham Suea)គឺ​ជា​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​មូល។​ ដើម្បី​ទៅ​ដល់​កំពូល​ប្រាសាទ​អ្នក​ត្រូវ​ដើរ​រហូត​ដល់​ទៅ ១២០០ ជំហាន​។ អ្នក​អាច​ឃើញ​ដាន​ជើង​របស់​ខ្លា​នៅ​ក្នុង​ល្អាង និង​រូប​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ឈើ។ នេះ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​ទៅ​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក។

២. ទន្លេ​ក្រាប៊ី

ប្រសិន​បើ​អ្នក​ជា​អ្នក​រស់​នៅ​តាម​តំបន់​ជនបទ​ហើយ​ស្រលាញ់​បរិស្ថាន​ធម្មជាតិ​បៃ​តង​និង​បរិយាកាស​បរិសុទ្ធ​នោះ ទន្លេ​ក្រាប៊ី​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​ហើយ។ ជា​ការ​ពិត​ទៅ​ទន្លេ​នេះ លាត​សន្ធឹង​រហូត​ដល់​៥​គីឡូម៉ែត្រ​ទៅ​ដល់​សមុទ្រ​អាដាម៉ាន់។ កុំ​ភ្លេច​ទៅ​ជិះ​ទូក​ដើម្បី​គយ​គន់​ទេសភាព​ថ្ងៃ​រះ​ឬ​ថ្ងៃ​លិច​ ហើយ​អ្នក​ក៏​ប្រហែល​ជា​អាច​បរិភោគ​អាហារ​សមុទ្រ​ដែល​មាន​លក់​នៅ​តាម​ដង​ទន្លេ​បាន។

៣. ច្រាំង​ថ្ម​កំបោរ កាណាបណាម (Kanab Nam)

តំបន់​ កាណាបណាម (Kanab Nam) សម្បូរ​ដោយ​រូង​ថ្ម​និង​បណ្ដាញ​ស្ទឹង​លាក់​កំបាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ព្រៃ​កោង​កាង​និង​ភូមិ​នេសាទ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រាប៊ី។

៤. Khao Ngon Nak Viewpoint

ចម្ងាយ​ប្រហែល​ជា​៣០ គីឡូម៉ែត្រ​ពី​​ទីប្រជុំជន​គឺ​ជា​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ Khao Ngon Nak មាន​ទីតាំង​នៅ​ Nong Thale។ ផ្លូវ​ទៅ​កាន់​ទី​នោះ​គឺ​មិន​ជា​ឆ្ងាយ​ណាស់​ណា​ទេ ចម្ងាយ​តែ ៤គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ដូច​កំពុង​ផ្សង​ពេ្រង​នៅ​ក្នុង​ភាព​យន្ត​មួយ​អញ្ចឹង​ដោយ​សារ​នៅ​តាម​ផ្លូវ​មាន​ព្រៃ និង​ឡើង​ភ្នំ​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​ញាប់​ញ័រ។ ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេសថៃ​ដោយ​សុវត្ថិភាពនិង​សន្សំ​ពេល​វេលា​ច្រើន​ អ្នក​គួរ​ធ្វើ​ការ​កក់សំបុត្រ​យន្តហោះទុកជាមុន​ចាប់ពីពេលនេះ ហើយ​ជើងហោះហើរ​ដែលអ្នកមិនគួររំលងគឺជើងហោះហើរ Airasia ព្រោះទាំងសេវាកម្មនិង​តម្លៃគឺសមរម្យជាងជើងហោះហើរ​នានាទាំងអស់ ។ អ្នកអាចចូលទៅធ្វើការកក់សំបុត្រដោយខ្លួនឯងតាមរយៈគេហទំព័រ Airasia


អត្ថបទ៖ Sey