អ្នក​ណា​ថា​ប្រទេស​សិង្ហបុរី​អត់​មាន​កន្លែង​លេង?

  • 2018-10-11 07:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​និង​ម្ហូប​ឆ្ងាញ់ៗ​នៅ​ប្រទេស​សិង្ហបុរី​ក៏​មាន​កន្លែង​ច្រើន​ទៀត​ដែរ។ បើ​អ្នក​ចូល​ចិត្ត​កន្លែង​ខ្ពស់​ៗ​ រន្ធត់​ឬ​ក៏​ចូលចិត្ត​ផ្សង​ព្រេង​ជាមួយ​អ្វី​ដែល​ប្លែកៗ​អ្នក​កុំ​ភ្លេច​ប្រទេស​សិង្ហបុរី​ឲ្យ​សោះ។

១. Bungee Jump

កន្លែង​លោត Bungee Jump នេះ​មាន​កម្ពស់ 43 ម៉ែត្រ​ដែល​អាច​មើល​ឃើញ​ឆ្នេរ Sentosa Siloso។ AJ Hackett Bungy Jump គឺ​ជា​កន្លែង​លោត Bungee Jump តែ​មួយ​ប៉ុណ្ណោះ​របស់​ប្រទេស​សិង្ហបុរី។ កុំ​ភ្លេច​ថត​វីដេអូ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ថា​អ្នក​ធ្លាប់​បាន​លោត Bungee Jump។

២. Giant Swing

តើ​អ្នក​ចង់​សាក​ល្បង​អ្វី​ដែល​កាន់​តែ​ប្លែក​និង​គួរ​ឲ្យ​ខ្លាច​ទេ? កុំ​ភ្លេច​សាក AJ Hackett Giant Swing ដែល​មាន​ល្បឿន​លឿន​រហូត​ដល់​ទៅ​១២០គីឡូម៉ែត​ក្នុង​មួយ​ម៉ោង និង​មាន​កម្ពស់​៤០​ម៉ែត្រ។

៣. Skywalk

មាន​អ្នក​ណា​ធ្លាប់​ឆ្ងល់​អត់​ថា​បើ​បាន​ដើរ​លើ​ជញ្ជាំង​ដូច​ជា​ពីងពាង​មាន​អារម្មណ៍​អស្ចារ្យ​យ៉ាង​ណា? ឥឡូវ​អ្នក​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន​ជាមួយ​នឹង AH Hacjett vertical skywalk ដែល​មាន​មាត្រដ្ឋាន​ជញ្ជាំង​អគារ​ខ្ពស់​រហូត​ដល់ ៤៣​ម៉ែត្រ​ដូច​នៅ​ក្នុង​ឈុត​មួយ​ដែល​ចេញ​ពី​ខ្សែ​ភាពយន្ត​រឿង​ James Bond អញ្ចឹង។

៤. MegaZip

អ្នក​ណា​ខ្លះ​ធ្លាប់​មើល​រឿង​ Tarzan? ចង់​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​ដោយ​គ្រាន់​តែ​ប្រើ​វល្លិ​ឈើ​អត់? កុំ​បារម្ភ​អី! អ្នក​អាច​ទទួល​យក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នេះ​បាន​ដោយ MegaZip។ វា​អាច​យោល​រហូត​ដល់ ៤៥០​ម៉ែត្រ ខ្សែ​មាន​កម្ពស់ ៧៥ ម៉ែត្រ និង​មាន​ល្បឿន ៤៥គីឡូម៉ែត​ក្នុង​មួយ​ម៉ោង៕


ប្រភព៖ klook ប្រែ​សម្រួល៖ Sey