ផឹកកាហ្វេបណ្ដើរលេងជាមួយត្រីដែលហែលជុំវិញជើងបណ្ដើរ! រកណាបាន!
- 2018-10-21 01:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកកាហ្វេបណ្ដើរលេងជាមួយត្រីដែលហែលជុំវិញជើងបណ្ដើរ! រកណាបាន!
ចន្លោះមិនឃើញ
ខណៈពេលដែលអ្នកកំពុងតែរីករាយជាមួយនឹងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ មានត្រីរាប់រយក្បាលកំពុងតែហែលនៅជុំវិញជើងរបស់អ្នក តើអ្នកមានអារម្មណ៍យ៉ាងណាដែរ?
ហាងកាហ្វេតែមួយគត់ដែលមានឈ្មោះថា Amix Coffee នៅក្នុងតំបន់ Tan Binh នៃទីក្រុងហូជីមិញដែលកំពុងតែទាក់ទាញភ្ញៀវយ៉ាងច្រើន។ ហាងកាហ្វេទំហំ ២៥ ម៉ែត្រការ៉េនេះបម្រើជូនភ្ញៀវពី ២០០ ទៅ ៣០០ នាក់ក្នុងមួយថ្ងៃដែលភាគច្រើនជាយុវវ័យដែលចូលចិត្តសាករសជាតិកាហ្វេថ្មីៗ។
កម្រិតទឹកនៅខាងក្នុងហាងកាហ្វេនេះមានកម្ពស់ ២៥ សង់ទីម៉ែត្រ។ ទឹកត្រូវបានបូមទៅក្នុងធុងតម្រងដើម្បីធ្វើឲ្យទឹកនោះស្អាតជានិច្ចនិងស្រូបយកអុកស៊ីហ្សែនគ្រប់គ្រាន់សម្រាប់ត្រី។ ម្ចាស់ហាងកាហ្វេ Amix Coffee ឈ្មោះ Nguyen Duoc Hoa បាននិយាយថាហាងកាហ្វេនេះមានត្រីនាងចមប្រហែល ២០០ក្បាលដែលមានទីតាំងស្ថិតនៅជាន់ទី២ ហើយផ្នែកខាងក្រោមនៃជញ្ជាំងត្រូវបានគ្របដោយផ្ទាំងក្រណាត់ម៉្យាងដើម្បីកុំឲ្យជ្រាបទឹក។
យោងទៅតាមសម្ដីរបស់ម្ចាស់ហាងបានឲ្យដឹងថាគំនិតបង្កើតហាងនេះមកក៏ព្រោះតែអាកាសធាតុនៅទីក្រុងហូជីមិញនេះក្ដៅដែលគាត់មិនអាចស៊ូទ្រាំបាន។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះមានហាងកាហ្វេដែលមានម៉ាស៊ីនត្រជាក់ជាច្រើននៅក្នុងទីក្រុង ដូច្នេះគាត់ចង់ធ្វើអ្វីដែលថ្មី ប្លែក និងពិសេសខុសគេ៕
ប្រភព៖ thesaigontimes ប្រែសម្រួល៖ Sey