១០កន្លែងដ៏ស្រស់ស្អាតដែលគួរទៅនៅ ដាណាង
- 2018-10-20 05:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០កន្លែងដ៏ស្រស់ស្អាតដែលគួរទៅនៅ ដាណាង
ចន្លោះមិនឃើញ
ការទាក់ទាញដ៏ល្អបំផុតនៅដាណាងគឺ វត្តអារាមជាច្រើនសតវត្ស អាគារអាណានិគមបារាំង ក៏ដូចជាឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ជាមួយទឹកពណ៌ខៀវស្រងាត់ និងឧទ្យានជាតិពណ៌បៃតង។ ទីក្រុងដាណាងត្រូវបានគេស្គាល់ថាជាទីក្រុងទេសចរណ៍របស់ប្រទេសវៀតណាមភាគខាងត្បូងដែលមានទីតាំងស្ថិតនៅភាគខាងលិចឆ្នេរសមុទ្រដែលធ្វើឲ្យអាចមើលឃើញទេសភាពថ្ងៃលិចស្រស់ស្អាតជាមួយនឹងទេសភាពដ៏ស្អាតនៃភ្នំខៀវស្រងាត់។
១. ឆ្នេរ My Khe
ឆ្នេរ My Khe ដែលមានប្រវែងចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ភាគខាងកើតនៃដាណាង។ ឆ្នេរនេះត្រូវបានដាក់ឈ្មោះដោយកងទ័ពអាមេរិកដែលបានទៅទស្សនាក្នុងអំឡុងសង្គ្រាមវៀតណាម។ ឆ្នេរនេះផងដែរត្រូវបានគេចាត់ទុកថាជាឆ្នេរសមុទ្រស្អាតបំផុតមួយរបស់ប្រទេសវៀតណាម។ ក្រៅពីការផ្ដល់ជូននូវរមណីយដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងភោជនីយដ្ឋានដែលមានលក់អាហារសមុទ្រគ្រប់ប្រភេទ ឆ្នេរ My Khe នេះក៏ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការដេកហាលថ្ងៃ ការស្ទូចត្រី ការជ្រមុជទឹកមើលត្រី ការជិះ Jet Ski និងការជិះក្ដារលើទឹក។ ភ្ញៀវទេសចរក៏អាចពិនិត្យមើលតំបន់ដែលជាបេតិកភណ្ឌពិភពលោកជាច្រើនដូចជា ទីក្រុងបុរាណHoi An, Hue Imperial City និង រូងPhing Nga ដែលទាំងអស់នេះអ្នកអាចទៅទស្សនាបានតាមរយៈឡានក្រុង។
ទីតាំង៖ Nguyen Van Thoai, Da Nang
២. Marble Mountains
Marble Mountains ជាតំបន់នៃថ្មកំបោរនិងថ្មកែវនៅស្រុក Hoa Hai ប្រហែលជា ៩ គីឡូម៉ែត្រខាងត្បូងនៃ ដាណាង។ ភ្នំនេះត្រូវបានគេដាក់ឈ្មោះតាមធាតុទាំង៥ដូចជា Thuy Son (ទឹក) Moc Son (ឈើ) Hoa Son (ភ្លើង) Kim Son (ដែក) Tho Son (ផែនដី)។ នៅទីនោះក៏មានបណ្ដាប្រាសាទនិងវត្តអារាមពុទ្ធសាសនាសតវត្សទី១៧ មានទីតាំងនៅតាមភ្នំដែលអ្នកស្រុកភាគច្រើនទៅអធិស្ឋាន បួងសួងដើម្បីទទួលបានសំណាងល្អ។ អ្វីដែលល្អសម្រាប់អ្នកដែលទើបតែទៅទីនោះជាលើកដំបូងនោះគឺការឡើងភ្នំដើម្បីមើលទេសភាពដ៏អស្ចារ្យនៅលើកំពូលភ្នំ។
ទីតាំង៖ 9km south of Da Nang, Hoa Hai District
៣. Son Tra Mountain
Son Tra Mountain គឺជាឧទ្យានជាតិមួយដែលជាដង្ហើមរបស់ដាណាង មានកម្ពស់ ៦៩៣ ម៉ែត្រលើនីវ៉ូសមុទ្រ។ អ្នកដែលចូលចិត្តដើរលេងព្រៃអាចរីករាយនឹងព្រៃឈើដ៏ស្រស់បំព្រងហើយក៏អាចឃើញប្រភេទសត្វស្វាកម្រដូចជាស្វាមុខក្រហមជាដើម។ វត្ត Linh Ung មានទីតាំងនៅកំពូលភ្នំនេះក៏ជាកន្លែងទាក់ទាញមួយនៅដាណាងដែរ ព្រោះនៅទីនោះមានរូបចម្លាក់ព្រះខ្ពស់បំផុត។ វត្តនេះមានរូបពុទ្ធបដិមាខ្នាតតូចសរុបចំនួន ២១ នៅក្នុងចំណោមរូបចម្លាក់ទាំង៦៧។
ទីតាំង៖ 12km north of Da Nang, Son Tra Peninsula
៤. ស្ពាននាគ
ស្ពាននាគនេះមានប្រវែង ៦៦៦ ម៉ែត្រជាស្ពានវែងជាងគេនៅប្រទេសវៀតណាម។ ស្ពាននេះឆ្លងកាត់ទន្លេហានក្នុងរូបរាងជានាគមាសដែលអ្នករស់នៅទីនោះជឿថាជានិមិត្តរូបអំណាច និងសំណាងល្អ។
ទីតាំង៖ Da Nang City Centre, Da Nang
៥. វត្ត Phap Lam
វត្ត Phap Lam ត្រូវបានសាងសង់ជា២ថ្នាក់តាមបណ្ដោយផ្លូវ Ong Ich Khiem ដែលមានដើមឈើជាច្រើន សួនច្បារដែលស្អាត និងរូបពុទ្ធបដិមាដ៏ស្រស់ស្អាត។ ទោះបីជាទីតាំងរបស់វត្តនេះស្ថិតនៅចំកណ្ដាលទីក្រុងដាណាងក៏ដោយ ប៉ុន្ដែបរិយាកាសនៅទីនោះគឺស្ងប់ស្ងាត់ជាមួយនឹងប្រជាជនដែលកំពុងតែអធិស្ឋាននៅពេលព្រឹក ហើយព្រះសង្ឃនឹងធ្វើការទេសនាអំពីជីវិត។ ទីធ្លានៃវត្តមានរូបសំណាក់ព្រះពុទ្ធមានកម្ពស់ ១.១ ម៉ែត្រ។ ភ្ញៀវទេសចរក៏អាចរីករាយនឹងម្ហូបបួសនៅភោជនីយដ្ឋានក្នុងស្រុកនិងតូបម្ហូបជាច្រើននៅជុំវិញវត្តនេះ។
ទីតាំង៖ 574D Ong Ich Khiem Street, Da Nang
៦. Hai Van Pass
Hai Van Pass មានកម្ពស់ ៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ វាស្ថិតនៅលើព្រំដែនរវាងខេត្ត Thua Thien Hut និងទីក្រុងដាណាងដែលជាកន្លែងសម្រាប់ឲ្យអ្នកអាចគយគន់ទេសភាពស្អាតៗនៃព្រៃភ្នំ។ ផ្លូវហាយវ៉េក៏ត្រូវបានគេសាងសង់ជាបន្ទាយដែលសាងសង់ដោយបារាំង ក្រោយមកត្រូវបានប្រើជាលេណដ្ឋានដោយកងទ័ពដោយកងទ័ពវៀតណាមខាងត្បូងនិងអាមេរិកអំឡុងសង្គ្រាម។
ទីតាំង៖ 30km north of Da Nang
៧. សារមន្ទីរ Cham
សារមន្ទីរ Cham ជាកន្លែងដែលរំលឹកវប្បធម៌ ជីវិតរស់នៅ និងការអនុវត្តរបស់ជនជាតិកុលសម្ព័ន្ធ Cham ដែលជាជនជាតិដើមវៀតណាម។ ទីនេះត្រូវបានបង្កើតឡើងក្នុងសម័យអាណានិគមបារាំងនៅឆ្នាំ ១៩១៥។
ទីតាំង៖ 02, 2 Thang 9 Street, Da Nang
៨. វិហារកាតូលិក Da Nang
វិហារកាតូលិក Da Nangគឺជាវិហារកាតូលិកដែលប្លែកខុសគេទាំងអស់ក្នុងចំណោមវិហារកាតូលិកផ្សេងៗទៀតនៅប្រទេសវៀតណាមដែលមានអគារលាបពណ៌ផ្កាឈូក បង្អួចកញ្ចក់ពណ៌ និងប៉មកណ្ដឹងដ៏ធំ។ វិហារនេះត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅឆ្នាំ ១៩២៣ ហើយវាត្រូវបានគេស្គាល់ថាជាវិហារ Con Ga Church ហើយបម្រើដល់សហគមន៍កាតូលិករហូតដល់សព្វថ្ងៃនេះ។ វិហារនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ Tran Phu ដែលមានចម្ងាយប្រហែល ១៥ នាទីពីស្ពាននាគ។
ទីតាំង៖ 156 Tran Phu Street, Da Nang
៩. ឆ្នេរ Non Nuoc
ចម្ងាយប្រហែលជា ២០នាទីពីទីក្រុង អ្នកនឹងឃើញមានឆ្នេរ Non Nuoc ទទួលបានការកោតសរសើរថាជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ដោយមានឆ្នេរខ្សាច់ពណ៌ស និងរលកតូចៗដែលអាចឲ្យភ្ញៀវទេសចរលែងកម្សាន្តបានជាច្រើនដូចជា ការដេកហាលថ្ងៃ ជិះJet Ski និង រីករាយជាមួយនិងគ្រឿងសមុទ្ររបស់អ្នកតំបន់នោះ។
ទីតាំង៖ Hoa Hai Ward, Ngu Hanh Son, Da Nang
១០. Fifth Military Division Museum of Da Nang
សារមន្ទីរកងពលទី៥ របស់ដាណាងផ្ដល់ជូនភ្ញៀវទេសចរនូវអតីតកាលរបស់ប្រទេសវៀតណាមដែលបង្ហាញពីវត្ថុបុរាណសម័យសង្គ្រាម និងរូបថតដែលថតដោយទាហានកងពលទី៥។ សារមន្ទីរដ៏ធំនេះត្រូវបានបែងចែកជា៤ផ្នែកសំខាន់ៗ។
ទីតាំង៖ 1D Due Tan, Da Nang
ប្រភព៖ vietnamguide ប្រែសម្រួល៖ Sey