ខ្សែភាពយន្តដ៏រន្ធត់ប្រចាំរដូវកាល Halloween
- 2018-10-20 05:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្តដ៏រន្ធត់ប្រចាំរដូវកាល Halloween
ចន្លោះមិនឃើញ
រឿង «ហាឡូវីន» គឺជាខ្សែភាពយន្តដ៏រន្ធត់ ដែលអ្នកទស្សនាតាមដានស្ទើរតែមិនដាក់ភ្នែក ហើយសឹងតែភ្លេចដកដង្ហើម។ ខ្សែភាពយន្តមួយនេះនិយាយពីរឿងរបស់បុរសម្នាក់ឈ្មោះMichael Myersដែលជាមនុស្សមានបញ្ហាផ្លូវអារម្មណ៍។ កាលពី ៤០ឆ្នាំមុន នៅមុនពេលដែលគាត់ត្រូវបានចាប់ខ្លួនគាត់បានសម្លាប់មិត្តភក្តិរបស់ Laurie ហើយនាងក៏ស្ទើរតែត្រូវបានសម្លាប់ដោយMichael Myersដែរ។
ស្រ្តីចំនាស់ Laurie នៅតែរស់នៅទីក្រុង Haddonfield, Illinois ប៉ុន្តែរស់នៅផ្ទះដែលឆ្ងាយពីមនុស្សផ្សេងៗរស់នៅ តែមានសុវត្ថិភាពខ្ពស់បំផុត។ នៅក្នុងរយៈពេល៤០ ឆ្នាំ ដែលMichael Myers ជាប់នៅក្នុងមន្ទីរឃុំឃាំង Laurie បានត្រៀមលក្ខណៈជាច្រើន ទាំងការរៀនបាញ់កាំភ្លើង និងសាងសង់ផ្ទះដែលមានការការពារខ្ពស់ សម្រាប់នៅពេលដែលMichael Myers ចាកចេញពីមន្ទីរឃុំឃាំងវិញ។
នៅថ្ងៃមួយ អ្នកជំងឺនៅក្នុងមន្ទីរនោះត្រូវបានដឹកបញ្ចូនទៅមន្ទីរផ្សេងទៀត។ ជាចៃដន្យ មានឧបទ្ទវហេតុមួយបានកើតឡើងចំពោះឡានដែលដឹកពួកគេ។ អ្នកជំងឺផ្លូវអារម្មណ៍ត្រូវបានរួចខ្លួនពីក្នុងឡានទ្រុង ហើយក្នុងនោះក៏មានMyers ផង។ Michael Myers បានវិលត្រលប់ទៅទីក្រុង Haddonfield, Illinois ជាមួយម៉ាសបិទមុខពណ៍ស។
Michael Myers បានបន្តដើរសម្លាប់មនុស្សពេញទីក្រុង នៅចំថ្ងៃ ហាឡូវីន តែម្តង។ ថ្ងៃនោះជាថ្ងៃដែលប៉ូលីសមិនអាចទប់ទល់នឹងស្ថានការណ៍បាន ដោយសារតែមនុស្សស្លាប់ច្រើន។ តែជាទីបញ្ចប់មានតែ ក្រុមគ្រួសាររបស់អ្នកស្រី Laurie ដែលមានរូបគាត់ កូនស្រីរបស់គាត់ និងចៅស្រីរបស់គាត់ ប៉ុណ្ណោះអាចបញ្ឈប់សកម្មភាពរប់សMichael Myers បាន។ ចង់ដឹងថារឿងនេះរន្ធត់ តឹងតែងអារម្មណ៍យ៉ាងណាមែនទេ កុំភ្លេចទៅទស្សនានៅគ្រប់រោងភាពយន្តដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃនេះទី១៩ខែតុលាឆ្នាំ២០១៨នេះតទៅ។
អត្ថបទ៖ វាសនា