ហាងប៊ូហ្វេថ្មីមានម្ហូបជាង៣០០មុខ ញ៉ាំបែកពោះហ្មង!
- 2018-10-30 05:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងប៊ូហ្វេថ្មីមានម្ហូបជាង៣០០មុខ ញ៉ាំបែកពោះហ្មង!
ចន្លោះមិនឃើញ
ហាងប៊ុហ្វេថ្មីមានម្ហូបបែបកូរ៉េ ចិន ជប៉ុន និងអឺរ៉ុប ជាមួយនឹងមុខម្ហូបជាង៣០០មុខ។ អ្នកអាចញ៉ាំបានជាប្រភេទស៊ុប ឬ សាច់អាំង BBQ។ រីឯ ភេសជ្ជៈវិញមានទាំងទឹកផ្លែឈើ ទឹកក្រូច កាហ្វេ និងស្រាបៀជាង២០ប្រភេទ។ គ្រឿងសមុទ្រ ត្រីសាល់មុន និងសាច់អាំងម្ហូបអាហារសុទ្ធតែស្រស់ៗ មានបង្អែមនិងផ្លែឈើជាច្រើនមុខសម្រាប់លាងមាត់ជាមួយនឹងការ៉េមត្រជាក់ចិត្តផ្ដល់ជូនពិសេស។ ទីតាំងមានផាសុកភាព សេវាកម្មល្អដែលធ្វើឲ្យអ្នកទទួលបានអារម្មណ៍ល្អក្នុងការបរិភោគអាហារឆ្ងាញ់ពិសាជាច្រើនមុខ។ អ្វីដែលកាន់តែពិសេសទៀតនោះ ប្រសិនបើអ្នករៀបចំពិធីខួបកំណើតនៅទីនោះ អ្នកនឹងទទួលបាននំខួបកំណើតដោយឥតគិតថ្លៃដែលធ្វើដោយផ្ទាល់ដៃពីចុងភៅចំណានទៀតផង។
អាសយដ្ឋាន៖ ផ្លូវបើកថ្មីលេខ១ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្បែរកោះពេជ្រ ផ្សារទំនើបអីុអន១)
តម្លៃ៖ ១៩.៨ដុល្លាសម្រាប់មនុស្សធំម្នាក់ និងឥតគិតថ្លៃសម្រាប់កូនក្មេងអាយុក្រោម៥ឆ្នាំ
ចាប់បើកពីម៉ោង ៤ល្ងាច ដល់ ១០យប់
អត្ថបទ៖ Sey