ដឹងតែប្លែកភ្នែកស៊ីអារម្មណ៍ទៀតហើយហ្វេនរឿងកូរ៉េ សុទ្ធតែតារាល្បីៗបង្ហាញមុខក្នុងរឿងភាគថ្មី

  • 2018-10-30 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីទាំង៤រូបនេះបាត់មុខយូរ ឥឡូវត្រលប់មកវិញជាមួយនឹងរឿងថ្មីដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេរំជើបរំជួល កំពុងតែទន្ទឹមរងចាំរឿងថ្មីទាំង២នេះ។

Memories of The Albraham រឿងនេះចូលរួមសម្ដែងដោយតារាស្រីល្បី Park Sin Hye និង តារាប្រុសសង្ហារ Hyun Bin ដែលដឹកនាំសម្ដែងដោយ Ahn Gil Ho។

Yoo Jin-Woo គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគមួយ។ គាត់មានគំនិតល្អក្នុងការងាររបស់គាត់ និងមានស្មារតីផ្សងព្រេងដ៏រឹងមាំ។ Yoo Jin-Woo កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្តដោយសារតែការក្បត់ពីមិត្តភក្តិរបស់គាត់។ លោកបានទៅធ្វើទស្សនកិច្ចនៅ Granada ប្រទេសអេស្ប៉ាញដើម្បីធ្វើអាជីវកម្មនិងស្នាក់នៅ សណ្ឋាគារដែលគ្រប់គ្រងដោយ Jung Hee-Joo។ នៅទីនោះ Yoo Jin-Woo បានចូលរួមក្នុងកិច្ចការចម្លែកមួយ។

រឿងនេះនឹងចាប់ចាក់ផ្សាយក្នុងខែធ្នូខាងមុខនេះនៅបុស្ត៍ទូរទស្សន៍TVN ហើយរឿងនេះផងដែរក៏មានការចូលរួមសម្ដែងពីតារាចម្រៀងល្បី Chanyeol មកពីក្រុម EXO។

Flattering Warning បន្ទាប់ពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ តារាស្រីជើងចាស់ Yoon Eun Hye បានលិចមុខសារជាថ្មីម្តងទៀតនៅក្នុងរឿង Flattering Warning ជាមួយនឹងតួរប្រុសល្បីឈ្មោះ Chun Jung Myung។

Cha Woo Hyun គឺជាគ្រូពេទ្យជំនាញខាងសើស្បែក។ គាត់គឺជាបុរសដ៏គួរឱ្យទាក់ទាញម្នាក់ដែលមានប្រជាប្រិយភាពជាមួយនឹងស្រី។ គាត់បានជួប Yoon Yoo Jung ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព។ ពួកគេបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវហើយសម្រេចចិត្តចុះកិច្ចសន្យាធ្វើជាគូរស្នេហ៍ក្លែងក្លាយ។

រឿងនេះនឹងចាក់ផ្សាយចាប់ពីថ្ងៃទី៣១ ខែតុលានេះតទៅនៅបុស្ត៍ទូរទស្សន៍ MBN។


អត្ថបទ៖ Nita