មិនចាំបាច់ទៅដល់អឺរ៉ុបទេ នៅកម្ពុជាក៏មានដែរហាងម្ហូបអឺរ៉ុបល្បីជុំវិញពិភពលោក

  • 2018-11-05 09:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងម្ហូបអឺរ៉ុប លក្ខណៈអន្តរជាតិ ដែលមានកេរ្ត៍ឈ្មោះបោះសំឡេងជុំវិញពិភពលោក បានលេចរូបរាងនៅលើទឹកដីអង្គរ។ ភោជនីយដ្ឋាន Hard Rock គឺជាភោជនីយដ្ឋានបម្រើអតិថិជននូវអាហារតាមបែបអឺរ៉ុប ដែលមានរសជាតិដើមពិតៗ។

បើនិយាយពីរសជាតិម្ហូបគឺពិតជាមានឧជារសឆ្ងាញ់ចាប់មាត់តែម្តង សម្រាប់អ្នកដែលចូលចិត្តបរិភោគអាហារបែបអឺរ៉ុប ដឹងតែត្រូវចិត្តពីរសជាតិម្ហូបនៅភោជនីយដ្ឋាន Hard Rock ព្រោះម្ហូបនៅទីនេះមានរសជាតិប្លែកពីហាងម្ហូបដទៃទៀត។

មិនត្រឹមតែរសជាតិអាហារឆ្ងាញ់នោះតែ បន្ថែមពីនេះ Hard Rock Cafe ក៏មានបម្រើស្រាក្រឡុក ដែលមានរសជាតិមិនធម្មតាដែរ ហើយមានគ្រប់រសជាតិអាចជ្រើសរើសបាន។

ចំនែកឯបរិយាកាសវិញ Hard Rock Cafe បានរៀបចំយ៉ាងមានផាសុកភាពបំផុតសម្រាប់អតិថិជន។ Hard Rock Cafe ក៏មាន ក្រុមចម្រៀងបែបរ៉កសម្រាប់អ្នកដែលចូលចិត្តស្តាប់បទភ្លេង ហើយក៏មានទីកន្លែងស្ងប់ស្ងាត់សម្រាប់អ្នកដែលមកដើម្បីសម្រាកលំហែកាយផងដែរ។ ទៅសាកទាំងអស់គ្នា ដឹងតែត្រូវចិត្ត ត្រូវម៉ាត់តាម៉ង ជាពិសេសអ្នកនៅសៀមរាប កុំភ្លេចទៅសាកភ្លក់ម្ហូបនៅ Hard Rock Cafe ទាំងអស់គ្នា ដែល

អាសយដ្ឋាន៖ នៅផ្លូវ ឃីងរ៉ូតអង្គរ កែងផ្លូវ 7 មករា និងផ្លូវអាចារ្យស្វា, ស្ពានផ្សារចាស់, ក្រុងសៀមរាប។


អត្ថបទ៖ Tann Kimchanveasna