រាល់​ថ្ងៃ​ពុធ! ចាយតែ ៥០០រៀល​បាន​ស្រា​ក្រឡុកឆ្ងាញ់​ ១​កែវ​ពិសេសបំផុត​សម្រាប់​​សុភាពនារី

  • 2018-11-06 11:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ! សម្រាប់​មិត្ត​នារី​​ទាំងអស់​ដែល​កំពុង​រក​កន្លែង​ជួប​ជុំគ្នា​កាត់​ស្ត្រេស​ពេល​ល្ងាច​ ឥលូវ​នេះ​​ភោជនីយ​ដ្ឋាន​លំដាប់​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ Hard Rock Cafe ភ្នំពេញ​បាន​​សហការ​ជាមួយ​​ Wing បង្កើត​ឲ្យ​មាន​កម្មវិធី​ពិសេស​សម្រាប់​សុភាពនារី គឺ “Wing Ladies Night” ។

ជា​រៀងរាល់​ល្ងាច​ថ្ងៃ​ពុធ ចាប់​ពី​ម៉ោង ៦ល្ងាច​តទៅ សុភាពនារី ១០០នាក់​ដំបូង អាច​ញ៉ាំ​ស្រា​ក្រឡុក (Cocktails) ដ៏​ឆ្ងាញ់​ពិសារ​ប្រចាំ​ហាង​ ក្នុង​តម្លៃ​ត្រឹម​តែ 0.១០ដុល្លារ ឬ ៥០០រៀលប៉ុណ្ណោះ ក្នុង​លក្ខខណ្ឌ​​ត្រូវ​ធ្វើ​ការ​ទូទាត់​ដោយ​ប្រើ​ Wing Pay ដើម្បី​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស​នេះ។

​ស្អែក​ណាត់គ្នា​​ទៅ​ញុំាស្រាក្រឡុង នៅ [Hard Rock Café] (https://www.facebook.com/hardrockcafephnompenh/)កុំខាន​ ធានា​ថា​មិន​ខក​ចិត្ត​ឡើយ។ ការ​ប្រគំ​តន្ត្រី និង​ចម្រៀង​ពីរោះៗ ញាក់​កន្ទ្រាក់​អារម្មណ៍​ស្ទើរ​ឈរ​មិន​នឹង​របស់​ក្រុម Live Band របស់​​ Hard Rock នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​រលាយ​អស់​ទុក្ខ​កង្វល់៕


ដោយ៖​ ដេត លីដា