ខែក្តៅស្អុះស្អាប់ មកលេងទឹកធ្លាក់ក្បាលស្ទឹងតូចភ្នំសំកុស ទឹកថ្លាឈ្វេងត្រជាក់ដល់បេះដូង

  • 2019-04-29 07:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខេត្ត​បាត់​ដំបង​មាន​តំបន់​ទេសចរណ៍ ទឹក​ធ្លាក់​ក្បាល​ស្ទឹង​តូច ​ភ្នំ​សំ​កុស​ អាច​ឲ្យ​អ្នក​ទេសចរ​ងូត​ទឹក​លេង​កម្សាន្ត​យ៉ាង​ត្រជាក់​ចិត្ត​ ក្នុង​ខែ​ក្ដៅ​ស្អុះ​ស្អាប់​នេះ។

​​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ ​មាន​ទឹក​ធ្លាក់​ត្រជាក់​ស្រួល រួម​ទាំង​ទេសភាព​ព្រៃ​ព្រឹក្សា​ស្រស់​ស្អាត ​ជាមួយ​នឹង​ភ្នំ​ធំ​ល្វឹងល្វើយ បណ្តា​ចិត្ត​ឲ្យ​អ្នក​ទៅ​លេង​បា​ន​សប្បាយ រំសាយ​អារម្មណ៍​ បាត់​អស់​ទុក្ខ​កង្វល់។ ម្យ៉ាង​ទៀត ​បាន​ងូត​ទឹក​ត្រជាក់​ធ្លាក់​ពី​ទី​ខ្ពស់​ ប៉ះ​ក្រំ​ថ្ម អម​ដោយ​ដើម​ឈើ ​​កាន់​តែ​ត្រជាក់​ដូច​ទឹក​កក ​មិន​ក្តៅ​ស្អុះ​ស្អាប់​ធុញ​ថប់​នោះ​ឡើយ។ ​​នៅ​ខាង​ក្រោម​ទឹក​ស្រោប​ទៅ​ដោយ​ថ្ម​ដារ ដែល​ធ្វើ​ឲ្យ​ទឹក​លេង​មិន​ល្អក់ ថ្លា​ឆ្លុះ​ គួរ​ជា​ទី​មនោរម្យ។

ដើម្បី​បាន​ទៅ​លេង​ទឹកធ្លាក់​ ក្បាល​ស្ទឹង​តូច​ ភ្នំ​សំ​កុស​  លោក​អ្នក​អាច​ធ្វើ​ដំណើរ ​ទៅ​ខេត្ត​ បាត់ដំបង​ ស្រុក​សំឡូត​ ភូមិ​ស្ទឹង​តូច​ ឃុំ​កំពុង​ល្ពៅ​ ដែល​មាន​ចម្ងាយ​7​គីឡូម៉ែត្រ​ ពី​ទឹកធ្លាក់​អូ​ជាំ​ ផ្លូវ​ឆ្ពោះ​​ទៅ​វាល​ចំ​បាំង​ និង​មាន​ចម្ងាយ​ ពី​ក្រុង​ បាត់ដំបង​ទៅ​75​គីឡូម៉ែត្រ​ ដោយ​ជិះ​កាត់តាម​ ផ្លូវ​បាណន់​ អក្សរ​T និង​វាល​ចំ​បាំង​ហើយ​ចម្ងាយ​ពី​វាល​ចម្បាំង​ទៅ​ទឹកធ្លាក់​ក្បាល​ស្ទឹង​តូច​ភ្នំ​សំកុស​ មាន​ចម្ងាយ​3 គីឡូម៉ែត្រ​៕​​ ​

ចុចអាន៖ សួនផ្កាឈូករ័ត្ន ៤កន្លែងនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបអមទេសភាព


អត្ថបទ៖ លឹម សុនា