តិចនិកងាយៗ សម្រាប់អ្នកគ្រោងទៅដើរលេងឲ្យសប្បាយម៉ាអស់ដៃ

  • 2019-05-07 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន ​​អ្នក​ប្រាកដ​ជា​ចង់​ដើរ​លេង​នៅ​កន្លែង​​ណា​ជា​មិន​ខាន។ ​ពិសេស​ពេល​ឃើញ​គេ Share ​តំបន់​ទេសចរណ៍​ ទេសភាព​ស្អាត​ៗ​ទៀត ​កាន់​តែ​អារម្មណ៍​នៅ​មិន​សុខ។ ​​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ ​សម្រាប់​អ្នក​ចង់​លំ​ហែរ​​កម្សាន្ត​ ។​​​

​១. រៀប​ចំ​គម្រោង

​មុន​ពេល​ចង់​ទៅ​ដើរ​លេង​​​កន្លែង​ណា​មួយ​ឲ្យ​សប្បាយ​ ​យ៉ាង​ហោច​​ណាស់​ក៏​អ្នក​គួរ​រៀប​ចំ​គម្រោង​ជា​មុន​សិន​ ។ ​អ្វី​ដែល​អ្នក​ត្រូវ​គិត​ដូច​ជា ​ទៅ​ពេល​ណា ​ជាមួយ​អ្នក​ណា ​ជិះ​​​អ្វី​ទៅ ​ស្នាក់នៅ ​និង​​ទៅ​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ជា​ដើម។ ​ទាំង​នេះ ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ច្បាស់​លាស់ និង​ស្រួល​ចាត់​ចែង មិន​រញ៉េ​រញ៉ៃ​ច្រើន​ ពេល​ទៅ​ដល់​។

២. គិត​ថ្លៃ​ចំណាយ​សរុប

ធ្វើ​បញ្ជី​​មួយ​ថា​ទៅ​ដើរ​លេង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ត្រូវ​ចាយ​អស់​ប៉ុន្មាន ដូច​ជា ថ្លៃ​​ស្នាក់​នៅ ​ចាយ​វាយ​លើ​របស់​ញ៉ាំ និង​សំបុត្រ​​ចូល​ទស្សនា​ផ្សេង​ៗ ដើម្បី​​ដឹង​ជា​មុន។ ឧទាហរណ៍​ដូច​ជា ​អ្នក​ចង់​ទៅ​ដើរ​លេង​នៅ​ដា​ណាង ប្រទេស​​វៀត​ណាម ​៣​ថ្ងៃ​៤​យប់ ​ហើយ​គិត​ថ្លៃ​ចាយ​វាយ​សរុប​​ទៅ​អស់​ ៣៥០​ដុល្លារ ដូច្នេះ​ធ្វើ​ឲ្យ​អ្នក​អាច​ត្រៀម​ជា​មុន​​។​

​ ៣. ​សន្សំ​លុយ

​បើ​ដាក់​ចិត្ត​ដាក់​កាយ​ថា ​ចង់​ទៅ​ដើរ​លេង​ហើយ ​សំខាន់​ត្រូវ​ចេះ​សន្សំ​លុយ។ ​ត្រូវ​ចេះ​សន្សំ​លុយ​ឲ្យ​បាន ដើម្បី​បាន​ទៅ​ដើរ​លេង ​ដោយ​មិន​ត្រូវ​ចំណាយ​ច្រើន​ឥត​ប្រយោជន៍ គឺ​ចាយ​តែ​លើ​របស់​ចាំ​បាច់​ប៉ុណ្ណោះ។ បើ​​អ្នក​ធ្លាប់​ជា​មនុស្ស​​ចូល​ចិត្ត​​ទិញ​សម្លៀក​បំពាក់ ​ឬ​ផលិត​ផល​ថែ​រក្សា​សម្រស់​តាម​អន​ឡាញ ​គួរ ​Unlike Page ​ទាំង​នោះ​ចេញ​បណ្ដោះ​អាសន្ន​ ហើយ​កម្មវិធី​ជួប​ជុំ​មិត្ត​ភក្កិ​ពេល​ល្ងាច​អី ​បើ​គេច​បាន​ គេច​ខ្លះ​ទៅ​។

៤. ​​រង់​ចាំ​ឱកាស​ Promotion

​​ទៅ​ដើរ​លេង​ចំ​ពេល​គេ​ Promotion ​​គឺ​ចំណេញ​បំ​ផុត ​ព្រោះ​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ចំណាយ​ច្រើន។ ​​ភាគ​​ច្រើន​ពេល​មាន​ឱកាស​បុណ្យ​ទាន ​ឬ​ថ្ងៃ​ខួប​ពិសេស​របស់​ក្រុម​ហ៊ុន ​គេ​តែង​មាន​បញ្ចុះ​តម្លៃ​ពិសេស​ដើម្បី​ទាក់​ទាញ​អតិថិជន។ ដូច្នេះ​អ្នក​អាច​រង់​ចាំ​ឱកាស​នេះ ​ដើម្បី​ទទួល​បាន​សំបុត្រ​យន្ត​ហោះ​តម្លៃ​​ធូរ​ថ្លៃ ​សណ្ឋាគារ​ល្អ​ៗ ​ជា​​ដើម។ បើ​អ្នក​ចង់​ទៅ​ដើរ​លេង​​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​វិញ ​​ឧស្សាហ៍​ចូល​មើល​ page ​របស់​ក្រុម​ហ៊ុន​ទាំង​នោះ ​ឬ​អាច​ដាក់​ See first ​ក៏​ល្អ​ដែរ​ ដើម្បី​ពេល​មាន​ Promotion ​អ្នក​បាន​ដឹង មិន​ខក​ខាន។

៥. រក​ចំណូល​បន្ថែម

ពឹង​លើ​ប្រាក់​ខែ​មួយ​មុខ ​ពេល​ខ្លះ​​​អាច​ពិបាក​សល់​លុយ​ទុក​ដើរ​លេង​ដែរ។ ​ម្ល៉ោះ​ហើយ ​អ្នក​អាច​រក​ចំណូល​បន្ថែម ​ដើម្បី​ឆាប់​មាន​លុយ​ដើរ​លេង​ដូច​ជា ​លក់​​ទំនិញ​តាម​អន​ឡាញ ​ធ្វើ​ការ​ងារ Part Time ​ឬ ​ធ្វើ​ជា Freelance ​ក៏​បាន​ដែរ៕

​​​​​​​

ចុចអាន៖ ​ តិចនិករៀបវ៉ាលិសមិនឱ្យលើស៧គីឡូក្រាម ដើរលេងបាន១អាទិត្យធ្វើរំភើយ


ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា