ស្ថាបត្យករបង្ហាញគំរូសាងសង់ឡើងវិញនៃវិហារ Notre Dame ស្រស់ស្អាតបំផុត

  • 2019-05-08 03:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបត្យករ​មួយ​រូប​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន បាន​បង្ហាញ​គម្រោង​របស់​ខ្លួន​សម្រាប់​ការ​សាងសង់​ឡើង​វិញ​នៃ​ព្រះវិហារ Notre Dame ដែល​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​កាល​ពី​ខែ​មេសា​កន្លង​ទៅ។

ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ Vincent Callebaut បាន​បង្ហាញ​ការ​រចនា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​លោក​សម្រាប់​ការ​សាង​សង់​ឡើង​វិញ​ប្រែ​ក្លាយ​ទៅ​ជា​អគារ​បែប​ទំនើប និង​គិត​គូរ​ដល់​បរិស្ថាន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​គម្រោង​នេះ គេ​ឃើញ​វិហារ​ផ្នែក​ខាង​លើ​នៃ​ព្រះ​វិហារ​បំពាក់​ទៅ​ដោយ​កញ្ចក់​រួម​ជាមួយ​នឹង​ផ្ទាំង​សូឡា​ដែល​អាច​ផលិត​ថាម​ពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ទៀត​ផង។ លើស​ពីនេះ ស្ថាបត្យករ​ខាងលើ​បន្ថែម​ថា​គម្រោង​នេះ ក៏​មាន​រួម​បញ្ចូល​សួន​ច្បារ និង​សួន​បន្លែ​សម្រាប់​ដាំ​ដំណាំ​និង​រុក្ខជាតិ​ផ្សេង​ៗ​ដែល​អាច​ផ្ដល់​ផល​ជាង ២១​តោន​ជា​រៀង​រាល់​ឆ្នាំ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​គម្រោង​ខាង​លើ ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​បារាំង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គម្រោង​ជា​ច្រើន​ផ្សេង​ទៀត មុន​នឹង​សម្រេច​ឲ្យ​ចាប់​ផ្ដើម​ការ​សាង​សង់​ឡើង​វិញ៕


ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន