ទៅស្រូបវីតាមីន Sea នៅកោះឋានសួគិ៍ឆ្នេរភ្លោះ ទេសភាពស្អាតកប់នៅរដូវនេះ
- 2019-05-23 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅស្រូបវីតាមីន Sea នៅកោះឋានសួគិ៍ឆ្នេរភ្លោះ ទេសភាពស្អាតកប់នៅរដូវនេះ
ចន្លោះមិនឃើញ
វាលខ្សាច់សក្បុស ជាមួយទេសភាពស្រស់ត្រកាល មានដើមដូងត្រឈឹងត្រឈៃនៅកោះឋានសួគិ៍ ឆ្នេរភ្លោះ ពិតជាត្រូវចិត្តសម្រាប់អ្នកចង់លម្ហែរកម្សាន្ត ឲ្យខួរក្បាលស្រលះល្អ ចៀសផុតពីទុក្ខកង្វល់។
ចំណាយត្រឹម១ម៉ោង ២០នាទី ជិះនាវាល្បឿនលឿន ចេញពីផែឆ្នេរអូឈើអូទាល ក្នុងតម្លៃ ២៥ ដុល្លារ សម្រាប់ទៅមក អ្នកទេសចរនឹងប្លែកអារម្មណ៍ ពេលទៅដល់កោះទេសភាពស្អាតគ្មានពីរនេះ។ ងូតទឹកសមុទ្រលេង ថតរបស្ទីលប្លែកៗជាមួយមិត្តភ័ក្ដិ ជិះទូកបណ្ដែតអារម្មណ៍លេងនៅលើកោះ ទោះទុក្ខធំប៉ុណ្ណា ក៏រលាយរសាត់បាត់អស់ដែរ។ លើសពីនេះ ក៏មានផ្ទះបឹងកាឡូប្រកបដោយផាសុកភាព រួមទាំងតង់ ដែលលោកអ្នកអាចជួលសម្រាប់គេង យ៉ាងរ៉ូមែនទិក។
ក្រៅពីនោះ ក៏មានការបង្ហោះគោមនាពេលរាត្រី ដុតត្រី អាំងសាច់ គ្រឿងសមុទ្រស្រស់ៗ រាំលេងជាមួយមិត្តភ័ក្ដិថ្មីៗ និងភ្ញៀវទេសចរផ្សេងទៀត យ៉ាងសប្បាយរីករាយ។
រូបភាព៖ កោះឋានសួគិ៍ ឆ្នេរភ្លោះ Page
ចុចអាន៖ លង់ហើយឆ្នេរតាបារាំង! វាលខ្សាច់សក្បុស សូម្បីទេសភាពតាមផ្លូវក៏ស្អាត ចង់ទៅលេងភ្លាមៗ
អត្ថបទ៖ លឹម សុនា