ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត
- 2019-06-03 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសភាពបៃតង ស្រស់ត្រកាលនៅទឹកធ្លាក់ហោង អន្ទងចិត្តទេសចរចង់ទៅលេងកម្សាន្ត
ចន្លោះមិនឃើញ
បើធ្វើដំណើរតាមផ្លូវជាតិលេខ៧ រួចបត់ទៅទិសខាងឆ្វេងតាមផ្លូវរោងចក្រកៅស៊ូពញាក្រែក លោកអ្នកនឹងឃើញរមណីយដ្ឋានទឹកធ្លាក់ហោង ដែលស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទេសភាពល្អត្រកាល អមដោយទឹកធ្លាក់ពីទីខ្ពស់ ប៉ះផ្ទាំងសិលាតូចធំ អមដោយព្រៃព្រឹក្សា វល្លិរំយោលសងខាង កាន់តែធ្វើឲ្យអ្នកទេសចរដកចិត្តមិនរួច ពេលបានទៅលេងនៅទីនោះ។
បណ្ដុំទេសភាពគួរជាទីគយគន់នៃរមណីយដ្ឋាននេះ សក្ដិសមសម្រាប់អ្នកស្រលាញ់ធម្មជាតិបៃតង ចូលចិត្តភាពស្ងប់ស្ងាត់ និងត្រូវការលំហែអារម្មណ៍ឲ្យស្រស់ស្រាយ។ ងូតទឹកលេងឲ្យត្រជាក់ដល់បេះដូង ជាមួយទឹកធ្លាក់ពីធម្មជាតិ នឹងធ្វើឲ្យអ្នកទេសចរទាំងឡាយបង្កើតអនុស្សាវរីយ៍ច្រើនរាប់មិនអស់ ពេលបានមកលេងទីនេះ។
ក្រៅពីមានទឹកធ្លាក់សម្រាប់ងូតលេងកម្សាន្ត ទីនោះក៏មានវត្តអារាមមួយពេញដោយដើមឈើតូចធំជាម្លប់ត្រឈឹងត្រឈៃ សម្រាប់អ្នកចង់កសាងកុសលបុណ្យ៕
ចុចអាន៖ ជ្រះថ្លាពេលឡើងភ្នំពោននៅកែប ឃើញកោះលើផ្ទៃសមុទ្រត្រជាក់ចិត្ត បាត់ទុក្ខកង្វល់ទាំងពួង
អត្ថបទ៖ លឹម សុនា